ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករម្នាក់ កាប់សម្លាប់បុរសម្នាក់ច្រកការ៉ុង​ទម្លាក់​ក្នុងអណ្ដូងទឹក

74

​រតនគិរី៖ កម្លាំងនគរបាល ចាប់បានជនដៃដល់ម្នាក់
ករណីឃាតកម្មសម្លាប់បុរសម្នាក់ច្រកការ៉ុងទម្លាក់ក្នុងអណ្ដូងទឹក កាលពីជាង៦ខែមុន ព្រោញខឹងជនរងគ្រោះជំពាក់លុយថ្លៃទិញឈើ មិនព្រមសងខ្លួន។

កាលពីថ្ងៃទី២២ ខែតុលា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត សហការកម្លាំងអធិការស្រុកកូនមុំ ​ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ ឈ្មោះ គៀល កាទួត អាយុ២០ឆ្នាំ ជាជនជាតិគ្រឹង រស់នៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ស៊ូ សៀក។ ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់​ជនរងគ្រោះ ពិតប្រាកដមែន ដោយមូលហេតុខឹងជនរងគ្រោះ ជំពាក់លុយថ្លៃទិញឈើ មិនព្រមសងខ្លួន ក៏មានគំនិតតេហៅជនរងគ្រោះ មកដល់កន្លែងកើតហេតុ ក៏កាប់មួយកាំបិតផ្គាក់ ចំកញ្ចឹងក​ពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏ដឹកយកសព និងម៉ូតូយកទៅទម្លាក់ក្នុងអណ្ដូង។

ដោយ មានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តរតនគិរី កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើត្រាប់នៅ ទីតាំងកន្លែងប្រព្រឹត្តបទល្មើស។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីបំពេញបែបបទសំណុំរឿងបញ្ចូន​ទៅតុលាការចាត់ការតាមនិតិវិធី។ ករណីឃាតកម្ម បានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ​នៅចំណុចចំការចន្ទី​ ស្ថិត​នៅភូមិតាកាប់ក្នុង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី៕​

អត្ថបទដែលជាប់ទាក់ទង