ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារដូវវស្សាឆ្នាំនេះ តម្លៃស្រូវលក់បានខ្ពស់ កសិករ នៅស្រុកមង្គលបូរី សប្បាយចិត្ត

62

បន្ទាយមានជ័យ៖ នៅរដូវវស្សាឆ្នាំនេះ តម្លៃស្រូវលក់បានតម្លៃ ខ្ពស់ កសិករ នៅស្រុកមង្គលបូរី សប្បាយចិត្ត បើទោះបីជាឆ្នាំទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ ប្រជាកសិករ នៅក្នុងឃុំចំណោម ស្រុកមង្គលបូរី បានបង្ហាញពីក្តីរីករាយចំពោះស្រូវនៅឆ្នាំនេះ ទទួលបានតម្លៃល្អប្រសើរ ជាបណ្តាឆ្នាំមុនៗ ចំពោះតម្លៃ
ទទួលយកបាន ថ្លៃលើសការរំពឹងទុក ។ លោក ស៊ំ អំហឿង ជាប្រជាកសិករ ដែលរស់នៅ ក្នុងឃុំចំណោម បានឱ្យដឹងថ្ងៃទី២៧ កញ្ញា ២០២៣នេះថា ៖ ឆ្នាំនេះគាត់ធ្វើស្រែចំនួន៧ហិកតា ប្រភេទស្រូវ សែនក្រអូប ដោយឆ្នាំនេះទទួលបានទិន្នផលក្នុងហិកតាប្រហែល៣,៥តោនប៉ុណ្ណោះ ដោយសារកាលពីដើមដៃខ្វះខាតទឹក។

ការប្រមូលផលនេះគឺជាលើកទី៣ហើយ កាលពីលើកទី១ លក់ក្នុងមួយតោនបាន ១ម៉ឺន៦០បាត(ប្រាក់ថៃ) ហើយលើកទី២នេះលក់បានក្នុងមួយតោន១ម៉ឺនបាត(ប្រាក់ថៃ) និងលើកទី៣នេះ បានមួយតោន ១ម៉ឺន១០០បាត(ប្រាក់ថៃ) ។ ដោយឡែកកសិករមួយរូបទៀតប្អូនស្រី ចាន់ គឿន បានក៏បានប្រាប់ស្រដៀងគ្នានោះ ប្អូនស្រីសប្បាយរីករាយ ដោយសារងតែតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ ជាងឆ្នាំមុនបើទោះទិន្នផលស្រូវទាបជាងឆ្នាំមុនក៏ដោយ ។

លោក លី វណ្ណា ដែលជាឈ្មួញទិញស្រូវនៅក្នុងឃុំចំណោម បានឱ្យដឹងដែលថា៖ ការប្រមូលទិញស្រូវប្រភេទសែនក្រអូបចាប់ពីតម្លៃ១០បាតទៅ១០,២បាត (ក្នុងមួយគីឡូក្រាម) ក្រៅពីនេះលោកក៏បានប្រមូលទិញប្រភេទស្រូវស្រងែ តម្លៃចន្លោះពី៩,៧បាត/មួយគីឡូក្រាម (ស្មើនឹង ៩៧០០បាត/មួយតោន) ទៅ៩,៨បាត/មួយគីឡូក្រាម(ស្មើរនឹង៩៨០០បាត/មួយតោន) និងប្រភេទស្រូវ៥១-៥៤ ទិញក្នុងតម្លៃ ៩,៧បាត(ស្មើរនឹង៩៧០០បាត/មួយតោន)។ លោក ឃុន ឃួន មេភូមិអក់ ឃុំចណោម បានប្រាប់ឱ្យដឹងថា៖ កសិករដែល បានធ្វើស្រែវស្សា នៅភូមិចំណោមខាងកើត ឃុំចំណោម មានចំនួន៩៧៥ហិកតា ដោយឡែកទូទាំងឃុំចំណោមការងារប្រមូលផលស្រូវរបស់បងប្អូនកសិករប្រមាណជាង៦០ទៅ៦៥%ហើយ ភាគច្រើនកសិករនៅក្នុងឃុំចំណោយ និយមប្រើប្រាស់ពូជ៥៤ និងសែនក្រអូប ហើយទិន្នផលឆ្នាំនេះចន្លោះពី៣,៥ ទៅ៤ តោនក្នុងមួយហិកតា ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថាៈសម្រាប់ឆ្នាំនេះសង្កេតឃើញថា តម្លៃស្រូវមានភាពល្អប្រើល្អ មានតម្លៃខ្ពស់ជាងឆ្នាំមុន។ លោកបានបញ្ជាក់ថា មានបងប្អូនមួយចំនួនដែលលក់មិនបានតម្លៃខ្ពស់ដោយ សារតែស្រូវរបស់ពួកគាត់មិនសូវល្អ ពោលគឺពួកគាត់ប្រមូលផលស្រូវ ទាំងដែលស្រូវមិនសូវទុំល្អ ដែលជាហេតុធ្វើឱ្យឈ្មួញទិញក្នុងតម្លៃទាប។ តែចំពោះប្រភេទ ស្រូវល្អគឺទទួលបានតម្លៃខ្ពស់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង