សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាវិនិយោគ ពិភពលោក នៅប្រទេសស្វីស
កាលពីម្សិលមិញថ្ងៃទី ២២ តុលា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីបើក វេទិកាវិនិយោគពិភពលោក នៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វីស (The 2018 World Investment Forum (WIF) ដែលរៀបចំដោយ UNCTAD។ វេទិការនេះជាវេទិកាកំពូលដែលមានប្រមុខដឹកនាំនិង វិនិយោគគិន និងតំណាងក្រុមហ៊ុនធំៗជាច្រើនមកពីជុំវិញពិភពលោកចូលរួមជាង ៦០០០ នាក់។
វេទិកាដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២២-២៣ តុលា នេះគឺផ្តោតសំខាន់ក្នុងការពិភាក្សាគ្នាលើភាព មិនទៀងទាត់នៃសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនអំពីទិសដៅ អភិវឌ្ឍន៍ជានិរន្តភាព (SDG)ដែលពិភពលោកកំពុងផ្តោតយកចិត្តទុកដាក់ នឹងតាំងចិត្តសម្រេចអោយបាននៅឆ្នាំ ២០៣០។ ច្បាស់ណាស់ ជាង២ទសវត្សកន្លងមកនេះ ការធ្វើពាណិជ្ជកម្មពីប្រទេសមួយ ទៅប្រទេសមួយនៅជុំវិញពិភពលោក គឺជាកម្លាំងដែលបានធ្វើអោយ មានការរីកចម្រើន រួមទាំងកំណើនការងារ និងការផ្លាស់ប្តូរចែករំលែកនូវបច្ចកវិទ្យាដែលបាន ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិបានជាង៨០%។
មតិយោបល់មន្រ្តីដែលចូលរួមបានសង្កត់ធ្ងន់អំពីទិសដៅសំខាន់នៃរបៀបវារៈឆ្នាំ ២០៣០ គឺលុបបំបាត់ភាពក្រីក្រ, វិសមភាព, ការខូចខាតបរិស្ថាន និងដំណោះស្រាយលើបញ្ហាមិនចុះសម្រុងមួយចំនួន ដែលយើងមានរយៈពេលតែ ១២ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីរៀបចំពិភពលោកនេះអោយបានល្អ។ ក្នុងនោះសំខាន់បំផុតគឺត្រូវផ្តោតវិនិយោគលើទិសដៅពិភពលោករួម ដែលតម្រូវអោយមានការចូលរួមពីវិស័យឯកជន, រដ្ឋាភិបាល, អង្គការនីតិបញ្ញាត្តិ និងសង្គមស៊ីវិល ដែលត្រូវសហការធ្វើការជាមួយគ្នាអោយ បានកាន់តែទូលំទូលាយដើម្បីឆ្ពោះទៅរកទិសដៅរូមគ្នាស្របតាមទិសដៅ SDG ។
សូមបញ្ជាក់ផងដែរថា វត្តមានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកា វិនិយោគពិភពលោកកាលពីម្សិលមិញនេះមានដូចជា 1-Dr. Mukhisa Kituyi, Secretary-General, UNCTAD, 2-H.E. Mr. Alain Berset, President of Switzerland, 3-H.E. Ms. María Fernanda Espinosa Garcés, President, 73rd Session of the General Assembly, United Nations, 4-Ms. Amina Mohamed, Deputy Secretary-General, United Nations, 5-Mr. Michael Moller, Director-General, United Nations Office at Geneva, 6-Ms. Gabriela Cuevas Barron, President, Interparliamentary Union, 7-Ms. Nandini Sukumar, CEO, World Federation of Exchanges ។
ចំពោះភ្ញៀវកិត្តិយសមានដូចជា 1-H.E. Mr. Armen Sarkissian, President of the Republic of Armenia, 2-H.E. Mr. Mokgweetsi E.K. Masisi, President of the Republic of Botswana, 3-H.E. Mr. Khatmaagiin Battulga, President of Mongolia, 4-H.E. Mr. Hage Geingob, President of Namibia, 5-H.E. Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, 6-H.R.H. Princess Astrid of Belgium។