ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងឧបករណ៍កែច្នៃផលិតគ្រឿងញៀនរួមនិងសារធាតុផ្សំ សរុបជិត ២៣គីឡូក្រាមនៅខណ្ឌច្បារអំពៅ

35

 

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេ។ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនប្រតិបត្តិការស្រាវជ្រាវនិងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ។ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត នៅទីតាំងចំនួន៤ក្នុង រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបបានចំនួន ០៥នាក់ ក្នុងនោះស្រី ម្នាក់ រួមមាន៖ ១.ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ។ ២.ឈ្មោះ ចាន់ លីម៉ឹង ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ។ ៣.ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ ៤០ ឆ្នាំ ។ ៤.ឈ្មោះ អ៊ុក សំអន ហៅ យ៉ាំង ភេទប្រុស អាយុ៣៨ឆ្នាំ និង៥.ឈ្មោះ វ៉ាន់ រ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ ។

សមត្ថកិច្ចចាប់បាន និងដកហូតវត្ថុតាងរួមមាន : ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទ MDMA សរុបចំនួន ៨៩កញ្ចប់ ទំងន់ ៩៣៥ក្រាម។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទំងន់ ២២គីឡូក្រាម។ សមត្ថកិច្ចបានបញ្ចាក់ថាគោលដៅទាំងដែលសមត្ថកិច្ចបានបង្រ្កាបនោះរួមមាន។

គោលដៅទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន ២០កញ្ចប់ ។

គោលដៅទី២៖ នៅចំណុចផ្ទះលេខ79 ផ្លូវ04B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៦៦កញ្ចប់។

គោលដៅទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមនឹងថ្នាំញៀន ចំនួន០៣កញ្ចប់ និងសារធាតុផ្សំទំងន់ ៥គីឡូក្រាម ។

គោលដៅទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទំងន់១៧គីឡូក្រាម ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង