ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ សូមអោយពលរដ្ឋចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹក តាមដងផ្លូវ

63

ខេត្តព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សំណូមពរ អោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយហេតុថា ទឹកដក់នៅលើផ្លូវ រឺចិញ្ចើមផ្លូវ ជាមូលហេតុដែលនាំឱ្យផ្លូវខូច សូមចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹក តាមដងផ្លូវទាំងអស់គ្នា ដើម្បីកុំឱ្យស្ទះ។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ នាថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣ម្សិលម៉ិញនេះ ក្រុមការងារ ជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពសំអាតប្រឡាយលូអ៊ុយសង្ខាងផ្លូវជាតិលេខ៦២ ចន្លោះ .ម១២៥+០០០ ដល់គ.ម១២៧+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ

  ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានសំណូមពរដល់ បងប្អូន ប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ សូមជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយដាក់លូបង្ហូរទឹកឱ្យបានត្រឹមត្រូវជៀសវាងការចាក់ដីលុបប្រឡាយ និងប្រព័ន្ធបង្ហូរទឹកផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង