ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតសហព័ន្ធយុទ្ធសិល្ប៍ចម្រុះកម្ពុជា

141


​ភ្នំពេញ:សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា(Cambodia Mixed Martial Arts Federation)ត្រូវបានប្រ
កាសបង្កើតជាលើកដំបូងនាព្រឹកថ្ងៃទី២៣តុលាបន្ទាប់ពីស្ថិតនៅក្នុងថានៈជាសមាគមមួយរយៈមកនោះ ។
​ការតម្លើងថានៈពីសមាគមមកជាសហព័ន្ធនេះសមាជិកប្រតិបត្តិមានចំនួន៩រូបដែលក្នុងនោះលោកវ៉ាត់ចំរើន
ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះជាប្រធានសហព័ន្ធ ។លោកឧត្តមសេនីយ៍ម៉ក់ សំអុល
និងលោកកែប៊ិន សូរស្មីជាអនុប្រធានលោកហ៊ុន ច័ន្ទរាជ្រជាអគ្គលេខាធិកាអ្នកស្រីឈិន រីយ៉ាជាអគ្គលេខាធិការរង

លោកអន សុវុឌ្ឍីយ៉ាជាអគ្គហេរញ្ញិក កញ្ញាសេង សុខសេរីជាអគ្គហេរញ្ញិករងនិង២រូបទៀតគឺលោកធន សកល និងលោកគង់ ចាន់ទីណា ។
​ជាមួយនឹងថានៈជាប្រធានសហព័ន្ធនោះលោកវ៉ាត់ ចំរើនសន្យាថានឹងរកទីផ្សារប្រកួតសម្រាប់កីឡាករ-កីឡា
ការិនីទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិតែគ្រូបង្វឹកត្រូវពង្រឹងសមត្ថភាអកីឡាករឲ្យបានល្អ ។លោកបន្តថាការអភិ
វឌ្ឍន៍ក្បាច់គុនវាមិនប៉ះពាល់ដល់ក្បាច់គុនដែលជាមរតករបស់ខ្មែរឡើយ ។នេះជាការអភិវឌ្ឍន៍ដើម្បីអភិរក្សព្រោះ
ក្បាច់គុនគ្មានព្រំដែនឡើយ ។

​ក្បាច់គុននរណាក៏មានសិទ្ធស្រឡាញ់ មានសិទ្ធហ្វាកហាត់ និងបង្វឹកបានទាំងអស់ដោយមិនប្រកាន់និន្នាការសាសនា ជាតិសាសន៍អ្វីទាំងអស់ ។ លោកប្រធានសហព័ន្ធអះអាងថាឆ្នាំក្រោយនឹងបង្កើតឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិ និង អន្តរជាតិឲ្យបាន ។

​លោកវ៉ាត់ ចំរើនអះអាងថាក្បាច់គុនគ្មានព្រំដែនមែនតែមានគុណធម៌ ។អ្នកចេះក្បាច់គុនពិតប្រាកដមិនដែល
បំពានលើអ្នកមិនចេះក្បាច់គុននោះទេ ។ក្នុងសម័យទំនើបនេះទោះបីនរណាហាត់ក្បាច់គុនអ្វីក៏អាចមកចូលរួមប្រកួត
យុទ្ធសិល្ប៍ចម្រុះបានដែរតែត្រូវមានសមត្ថភាព ។

​សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៦សមាគមយុទ្ធសិល្ប៍ចម្រុះកម្ពុជាដោយគេបានផ្ដល់នូវការទទួលស្គាល់ និង
ជួយបណ្ដុះបណ្ដាលដល់កីឡាយុទ្ធសិល្ប៍ចម្រុះកម្ពុជា ។ពេលនេះសហព័ន្ធត្រូវបានបង្កើតឡើងដោយមានលក្ខន្តិកៈ
បទបញ្ជាប្រកួតត្រឹមត្រូវរួចរាល់ហើយ ។អ្វីដែលត្រូវធ្វើបន្តទៀតនោះសហព័ន្ធនឹងបង្កើតជាយីហោ(Brand)របស់ខ្លួន
ដើម្បីធ្វើសមាហរណកម្មជាមួយពិភពលោក ។

អត្ថបទដែលជាប់ទាក់ទង