ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើ ឈ្មោះ អ៊ុច សម្បត្តិ ម្ចាស់ផលិតផលបំប៉នសុខភាព GINSENG PRO និងបក្ខពួក ទៅតាមផ្លូវច្បាប់

113

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ខែតុលាឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ផលិតផលបំប៉នសុខភាព GINSENG PROរបស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ការត្រួតពិនិត្យគុណភាព ផលិតផលសុខាភិបាលមានជាអាទិ៍ ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង ក្រោយពេលអនុញ្ញាតឱ្យលក់លើទីផ្សារ ជាភារកិច្ចចាំបាច់ដែលក្រសួងសុខាភិបាលត្រូវអនុវត្តជា ប្រចាំ។ ក្នុងការអនុវត្តភារកិច្ចនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តែងតែ ស្រង់យកសំណាកពីទីផ្សារមកត្រួតពិនិត្យគុណភាព និងសារធាតុដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។
ការអនុវត្តនេះ ក៏បានធ្វើឡើងផងដែរចំពោះផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។ ករណីនេះ ជាលទ្ធផលបានរកឃើញថា ផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក មានផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ លោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក បានទទួលស្គាល់ថា ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ពិតជាបានផ្សព្វផ្សាយ ចែកចាយ និងលក់ ផលិតផលបំប៉នសុខភាព GINSENG PRO BBott /3OCaps ដែលក្រសួងសុខាភិបាលបានធ្វើការវិភាគរក ឃើញមានផ្ទុកសារធាតុ Dexamethasone និង Prednisolone ប្រាកដមែន ហើយបានធ្វើកិច្ចសន្យា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងសុខាភិបាល៖
១/. ទទួលយកនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការលុបលេខបច្ឆិកា និងចេញសេចក្តីជូនព័ត៌មានជូនដល់សាធារណជនជ្រាប ពីបញ្ហាគុណភាពរបស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps & GINSENG PRO B/Bott/60 Caps
២/. ប្រមូលផលិតផលបំប៉នសុខភាព GINSENG PRO B/Bott / 30 Caps និង GINSENG PRO B/Bott,/ 60 Caps ទាំងអស់ពីទីផ្សារ ហើយធ្វើរបាយការណ៍ជូនក្រសួងសុខាភិបាល មិនឱ្យលើសពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
៣/. ផលិតផលបំប៉នសុខភាព GINSENG .PRO/B/Bott/ 30 Caps និង GINSENG PRO B/Bot/ 60 | Caps ដែលបានប្រមូលពីទីផ្សារ និងផលិតផលGINSENG, PRO B/Bott./3CCaps ចំនួន ១៦៧០ ប្រអប់ ដែលត្រូវបានឃ្លុំបេទុក ដោយក្រសួងសុខាភិបាល ត្រូវស្នើសុំកំទេចចោលតាមបច្ចេកទេសមកក្រសួងសុខាភិបាល ដោយនៅពេលលកំទិចត្រូវមានការចូលរួមពីមន្ត្រីភ្នាក់ងារ ត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មិនឱ្យហួសពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
៤/. ទទួលយល់ព្រមការបង់ប្រាក់ពិន័យអន្តរការណ៍ចំនួន ៥លានរៀល ជូនក្រសួងសុខាភិបាល ចំពោះករណីប្ដូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ដោយគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។
៥/. បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល GINSENG PRO B/Bott.30Caps និង GINSENG PRO B/Bott./ 60 Caps ចាប់ពីពេលចុះកិច្ចសន្យាតទៅ ដោយយល់ព្រមទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ប៉ុន្តែក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យាខាងលើឡើយ ហើយថែមទាំងបានចេញ លិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB២៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាងរបស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និង យល់ខុសទៅលើចំណាត់ការតាមផ្លូវច្បាប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក ទើបក្រសួង សុខាភិបាលចេញសេចក្តីសម្រេចស្តីពីការបិទ និងដកហូតសចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក។

រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធាន ការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គម។ ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង