ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សន្យាថានឹងផ្ដន្ទាទោសលើ ជនមានជាប់ពាក់ព័ន្ធនឹងការស្លាប់អ្នកកាសែត លោក Khashoggi
(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានមានព្រះបន្ទូលថានឹងផ្ដន្ទាទោសលើជនទាំង ឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកសារព័ត៌មាន លោក Jamal Khashoggi ខណៈក្រុមសមាជិសភាអាមេរិក ខ្លះជឿជាក់ថាព្រះអង្គម្ចាស់រាជទាយាត Mohammed bin Salman ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
ការសន្យារបស់ព្រះមហាក្សត្រ Salman ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ អះអាងថា ទីក្រុងរីយ៉ាដបានរៀបចំផែនការជាច្រើនថ្ងៃមុននឹងសម្លាប់លោក Khashoggi។ លោក Khashoggi គឺជាអ្នករិះគន់ម្នាក់ឥតសម្ចៃ មាត់លើរបបដឹកនាំអារ៉ាប៊ីសាអូឌីត។ លោកត្រូវគេប្រទះឃើញជាលើកចុងក្រោយ កាលពីថ្ងៃទី២ ខែតុលា នៅពេលដែលលោក ដើរចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីយកឯកសារចាំបាច់សម្រាប់ការរៀប អាពាហ៍ពិពាហ៍៕