ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នន់ ជំនិតស្វាគមន៍ការសងសឹករបស់អ្នកប្រដាល់បារាំងជូលៀន

112

​ភ្នំពេញ:អ្នកប្រដាល់ជើងចាស់កម្ពុជានន់ ជំនិតក្លិបស្វាយរលំរិទ្ធជ័យ បានទទួលយកការប្រកួតសងសឹករបស់ អ្នកប្រដាល់បារាំងជូលៀន(Julien)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៧តុលានេះហើយ ។

​ជំនិតដែលមានវ័យច្រើនហើយនោះគេបានចាកចេញ ពីការប្រកួតជាច្រើនឆ្នាំណាស់មកហើយៗការវិលត្រឡប់
មកកាន់សង្វៀនប្រកួតវិញនេះ អ្នកប្រដាល់រូបនេះហាក់ដូចជានៅវ៉ៃបានល្អដូចពី មុនដែរគឺការប្រកួតភាគច្រើនគេបាន ទទួលជ័យជំនះគ្រាន់តែកម្លាំងរបស់គេមិនដូចមុន ។

​ជាអ្នកប្រដាល់ចិត្តធំ មានភាពអំណត់ខ្ពស់នោះជំនិតគេវ៉ៃមិន បំពានលើគូប្រកួតឡើយការឈ្នះ-ចាញ់របស់គេ គឺវ៉ៃដោយសុចរឹត ។គេជាអ្នកប្រដាល់ដែលប្រើជើង និងកណ្ដាប់ដៃបានល្អរហ័ស និងការពាររឹងមាំណាស់តែស្នៀត កែងរបស់គេមិនសូវអស្ចារ្យឡើយ ។

ចំពោះអ្នកប្រដាល់បារាំងជូលៀនវិញគេក៏មានកណ្ដាប់ដៃធ្ងន់ដែរតែគេជាអ្នកប្រដាល់ជើងថ្មីដែរទេគេសព្វថ្ងៃហ្វឹកហាត់នៅក្នុងក្លិបមួយនៃប្រទេសថៃ ។អ្នកប្រដាល់រូបនេះខ្សោយជើងក្រោមបន្តិចមែនតែគេអាចប្រើជង្គង់ កែងនិងទាត់បានល្អ ។

​ជូលៀនមានប្រវត្តិប្រកួតចំនួន៣៩ដង ឈ្នះ៣១ដង ចាញ់៨ដង ។ ចំពោះអ្នកប្រដាល់កម្ពុជានន់ ជំនិតវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៩ដង ចាញ់១៥ដងនិងស្មើពិន្ទុ ២ ដង ។ ជំនួបសងសឹកលើកនេះជូលៀនធ្វើបានសម្រេចឬទេ ? នន់ ជំនិតអាចរក្សាតំណែងជាអ្នកឈ្នះបានបន្តទៀតដែរឬទេ ?

​មឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្ស ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឃូម ភីត(Khum Phit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

​អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ ។ ឃូម ភីតធ្លាប់មកប្រកួតស្រុកខ្មែរដែរតែមិនញឹកញាប់ឡើយ ។គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានស្នៀតទាត់អស្ចារ្យណាស់ឯជង្គង់ក៏មិនអន់ដែរ ពិសេសកណ្ដាប់ដៃរបស់គេមិនស្រួលទប់ទល់ឡើយ ។

​សុខហ៊ុចទោះបីមួយរយៈនេះគេហាក់ដូចជាស្រុតចុះ បន្តិក៏ពិតមែនតែគេមិនមែនដុនដាបរហូត មិនមានសមត្ថភាពតដៃជាមួយគូប្រកួត នោះឡើយ ។កម្លាំងរបស់សុខហ៊ុចធ្លាក់ចុះច្រើនអញ្ចឹងហើយ ទើបនៅពេលប្រកួតគេតែងតែ រកវិធីផ្ដួលគូប្រកួតឲ្យ បានមុនទឹកទី៥នោះ ។

​ជំនួបមួយនេះជ័យជំនះជារបស់អ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច ឬ ជារបស់អ្នកប្រដាល់ថៃឃូម ភីត ?អ្វីៗមិនអាចដឹងមុនបានឡើយ ។

អត្ថបទដែលជាប់ទាក់ទង