ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានភូមិ​​ព្រៃ​បឹង ស្លាប់ ក្នុងផ្ទះសំណាក់ភ្នំ​មាស ក្រោយពេលនាំស្នេហ៍ឡើងឋានសួរបាន២ដង

65


ភ្នំពេញ ៖​​បុរស​​ចំណាស់​ម្នាក់​ដែលជាអនុប្រធានភូមិ​​ព្រៃ​បឹងបាន​​គាំងបេះដូង​ស្លាប់​នៅ​​ក្នុងផ្ទះ​សំណាក់​ ក្រោយឡើងឋានសួរជាមួយស្រីស្នេហ៍ កាលពី​វេលា​ម៉ោង៤ និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ តុលា នេះ ស្ថិតនៅ​ផ្ទះ​សំណាក់​ ​ភ្នំ​មាស​ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាលមូលដ្ឋាន បាន​​ឲ្យដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ឃឺ​ន អាយុ​៧១​ឆ្នាំ ជា​អនុប្រធាន​ភូមិ​ព្រៃ​
បឹង សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ ស្រី​ស្នេហ៍​​មាន​ឈ្មោះ ពៅ សាត អាយុ​៣២​ឆ្នាំ ។
កាលពី​វេលា​ម៉ោង​ប្រហែល​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ជន​រង​គ្រោះ ​និង​ស្រី​ស្នេហ៍ ​បាន​មក​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ លុះដល់​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ គាត់​បាន​ប្រាប់​ស្រី​ស្នេហ៍​ថាដូច​មិនសូវ​ស្រួលខ្លួនទេ ហើយ​ក៏​​ឱ្យ​ស្រី​ស្នេហ៍​ជួយ​កោសខ្យល់​ឱ្យ ។ ​ពេល​នាង​កោស​ខ្យល់រួច​ ដើរ​ចូលទៅ​​ងូត​ទឹក លុះ​​​ចេញ​មកវិញ ក៏​​ឃើញ​គាត់​ដេក​ហាមាត់​ ហើយនាងក៏ទៅ​​អង្រួន​គាត់ តែ​គាត់​មិន​មាត់​មិន​​កទេ ​នាង​​រត់​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់​​ មក​ជួយ​​មើលទើប​ដឹង​ថា គាត់​បាន​ដាច់ខ្យល់​ស្លាប់​​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ មាន​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ ​សន្និដ្ឋានថា ជន​រង​គ្រោះ​​ស្លាប់​ដោយសារ​គាំងបេះដូង ។ ក្នុង​នោះ​ កម្លាំង​​​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​​​គាត់​ស្នាក់​​នោះ មាន​ស្រោម​អនាម័យ​ប្រើ​រួច​​ចំនួន​២នៅ​​ក្នុង​ធុងសំរាម​ទៀត​​ផង ៕

អត្ថបទដែលជាប់ទាក់ទង