ប្រើប្រាស់ឱសថបង្កើតផ្លូវភេទបុរស KRACHAIDUM EXTRACT PLUS អាចស្លាប់ដោយសារការគាំងបេះដូង
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយថា ផលិតផលឱសថបង្កើតផ្លូវភេទបុរស ឈ្មោះ KRACHAIDUM EXTRACT PLUS ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត (ស្លាប់ដោយសារការគាំងបេះដូង)។
ក្រសួងសុខាភិបាល បញ្ជាក់ថា ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានទៅការបាត់បង់ជីវិត អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល ស្នើឲ្យអ្នកប្រើប្រាស់ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយម្ចាស់គណនីហ្វេសប៊ុក ត្រូវបញ្ឈប់ការនាំចូល និងផ្សព្វផ្សាយ លក់ ចែកចាយឱសថបំប៉នផ្លូវភេទបុរសនោះ។ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ ដែលនាំចូល ផ្សព្វផ្សាយ លក់ចែកចាយ ឱសថបំប៉នផ្លូវភេទ ដោយគ្មានច្បាប់អនុញ្ញាត ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕