ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​ប្រធាន​មន្ទីរ​ស​២១ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ

109


ភ្នំពេញ៖ លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ​អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ​គុក​ទួលស្លែង ត្រូវបានពន្ធនាគារ​ខេត្ត​កណ្តាល ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ជ័យជំនះ ​ក្នុង​ក្រុង​តាខ្មៅ ​រួច​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរ​ពេទ្យ ​មិត្តភាព​ខ្មែរ​-សូ​វៀត ដោយសារមានជំងឺ​រាក ​និងហត់ខ្លាំង ថប់ដង្ហើម។

អតីត​ប្រធាន​មន្ទីរ​ស​២១រូបនោះ ដែលជាប់អស់មួយជីវិត ក្នុងរបបវាលពិឃាត ត្រូវបានគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យរុស្ស៊ី ព្យាបាលឲ្យមានសភាពប្រក្រតី បន្ទាប់មកត្រូវបានបញ្ជូនពីមន្ទីរពេទ្យកាន់ពន្ធនាគារ​ខេត្ត​កណ្តាលវិញផងដែរ​ កាលពីថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨។

សូម​បញ្ជាក់​ថា ​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ​ឌុ​ច ​អាយុ​៧៦​ឆ្នាំ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​ចេញ​សាល​ដីកា ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដែល​ត្រូវ​បាន​រក​ឃើញថា ​មាន​បទ​លើ្ម​ស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ ​និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​និង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី​១៧ ​ខែមេសា ​ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី៦ ​ខែ​មករា ​ឆ្នាំ​១៩៧៩​៕

អត្ថបទដែលជាប់ទាក់ទង