ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ បានរួមចំណែករអភិវឌ្ឍ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា

169


ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន ៤ ដែល មានទឹកប្រាក់សរុបជិត ២៥០ លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធីភាពជាដៃគូ របស់សាធារណរដ្ឋកូរ៉េ សម្រាប់ពុទ្ធិព័ត៌មានវិទ្យានៅអាស៊ី បានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងចំនួន៤ ។ លោកបន្តថា តួនាទីរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ដល់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖

អត្ថបទដែលជាប់ទាក់ទង