ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលនៃអធិការខណ្ឌឫស្សីកែវ ប្រើពេលកន្លះម៉ោង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើង ៤នាក់ ដែលយកដុំថ្ម គល់លើស្ត្រីម្នាក់

57

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការខណ្ឌឫស្សីកែវ ប្រើពេលកន្លះម៉ោង ស្រាវជ្រាវចាប់ក្រុមក្មេងទំនើង ៤នាក់ ដែលយកដុំថ្ម គល់លើប្រជាពលរដ្ឋលក់ទឹកសុទ្ឋ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣ វេលាម៉ោង២០:០០នាទី​នៅចំណុចតារាងបាល RN ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ក្រុមក្មេងទំនើងទាំង៤នាក់នេះ រួមមាន ៖
១-ជនសង្ស័យឈ្មោះ សួ នីន ភេទប្រុស អាយុ១៦ មានទីលំនៅ ភូមិ០១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។(គ្មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុសអាយុ១៦ មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។(គ្មានសារធាតុញៀន)
៣-ជនសង្ស័យឈ្មោះ ដេត ម៉ារ៉ាយុ ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។(គ្មានសារធាតុញៀន)
៤-ជនសង្ស័យឈ្មោះ រ៉ូន តួតម៉ីហ្ស៊ី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។(គ្មានសារធាតុញៀន)

ចំណែកជនរងគ្រោះ ជាអ្នកលក់ទឹកសុទ្ឋ មានឈ្មោះ រ៉េម ដេវ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។

បើតាមដំណើររឿងហេតុ ៖ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានអង្គុយលក់ទឹកសុទ្ធ នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងទំនើងមួយក្រុម (រហ័សនាមចាក់ស្លុយ) មានគ្នាប្រហែ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានមកអង្គុយលេងនៅតារាងបាល់ RN មួយសន្ទុះ ស្រាប់តែមានក្រុមជនសង្ស័យរហ័សនាម PPL មានគ្នាប្រហែ១២នាក់ ជិះម៉ូតូ៦គ្រឿង ដែលមានទំនាស់និងគ្នាកន្លងមក បានយកដុំថ្ម និងខ្សែក្រវ៉ាត់ដេញគប់ និងវាយទៅលើក្រុមរហ័សនាមចាក់ស្លុយ តែមិនត្រូវទេ បែរជាជ្រុលបណ្តាលទៅត្រូវជនរងគ្រោះ ដែលកំពុងអង្គុយលក់ទឹកសុទ្ធ បណ្តាលអោយបែកអេក្រង់ទូរស័ព្វ តែមិនមានរបួស ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យយបាននាំគ្នាគេចខ្លួនបាត់អស់ ហើយក្រុមចាក់ស្លុយបានចាកចេញពីកន្លែងកើតហេតុបាត់អស់ដែរ ។ ភ្លាមៗនោះកំលាំងជំនាញខណ្ឌដែលកំពុងល្បាត បានទទួលពត៌មានចុះទៅកន្លែងកើតហេតុ ពិនិត្យនៅកន្លែងកើតហេតុ បន្សុលទុកដំថ្ម ចំនួន១០ដុំ និងធ្វើការស្រាវជ្រាវរយៈពេលកន្លះម៉ោង ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់មានឈ្មោះដូចខាងលើនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២០:៣០នាទីនៅចំណុចមុខសាលាបឋមសិក្សាច្រាំងចំរេះផ្លូវលេខ៥ភូមិខសង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវ ចំណែកជនសង្ស័យ០៨នាក់ទៀតគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានខណ្ឌឬស្សីកែវ សមត្ថកិច្ចយើងបានប្រើវិធានការជំនាញក្នុងការសាកសួរយកចំលើយលើជនសង្ស័យបានឆ្លើយសារភាពថា ជនសង្ស័យពិតជាបានយកដំថ្មរគប់លើជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនិតិវិធី។
បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត និងបានកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង