ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាង ម៉ាកLuxury super គ្មានច្បាប់អនុញ្ញាត នាំខ្លួនម្ចាស់ទីតាំង២នាក់

45

 

ខេត្តស្វាយរៀង: នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ: -ឡេលាបខ្លួនម៉ាកLuxury super: ២១កេស=៦០០kgs -ឡេលាបមុខ TD Night cream(ផលិតផលសម្រេច)=៤០០kgs -ម៉ាស៊ីនក្រឡុកឡេចំនួន= ៣៦គ្រឿង -វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ០៩មុខ= ១.៨៦៨kgs -សំបកកញ្ចប់ក្រដាសវេចខ្ចប់= ៤៥០kgs -ប្លាស្ទិកវេចខ្ចប់= ១៣កេស -សំបកខ្លងសម្រាប់វេចខ្ចប់= ១.០០៥kgs។

ប្រភពដដែល បានបន្តទៀតថា ក្រោយពីបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្ថកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខ តាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (មេការ)មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង