ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកា​ផ្លាស់ប្តូរ​បទពិសោធន៍​ ចំណេះដឹង​លើការគ្រប់គ្រង​ និងប្រតិបត្តិការមុខរបរសហគមន៍កសិកម្មសំបូរមានជ័យ

177


កំពង់ចាម៖ នាព្រឹក​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៨​ ស្រុកស្ទឹងត្រង់​ បានរៀបចំវេទិកា​ផ្លាស់ប្តូរ​បទពិសោធន៍​ ចំណេះដឹង​លើការគ្រប់គ្រង​ និងប្រតិបត្តិការមុខរបរ សហគមន៍កសិកម្មសំបូរមានជ័យ​ ស្ថិតក្នុងឃុំសំបូរ​ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ក្រោមអធិបតីភាព​ លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និងមានការចូលរួមពីខាងមន្ត្រីអង្គការJICA មន្ត្រីជំនាញនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងប្រជាកសិករជាគ្រួសារផងដែរ។

លោក​ ឆាយ​ ថុង​ ប្រធានសហគមន៍សំបូរមានជ័យ​ បានលើកឡើងថា​ ចាប់ផ្តើមពីការបង្កើតចេញសហគមន៍​ មកមានការចូលរួមពីប្រជាកសិករជាច្រើនគ្រួសារ​ ដែលគម្រោងដំបូងមានដើមទុនត្រឹមតែ​ ៨លានរៀល​ ប៉ុណ្ណោះ​ រហូតមកដល់ពេលនេះ​ សហគមន៍សំបូរមានជ័យ​ មានការរីកចម្រើន​ដល់​ ១១៧៦លានរៀល និងទទួលបានភាពជោគជ័យច្រើន​ ទោះពីមុនមក​ កសិករធ្លាប់មានផ្ទៃដីនៅជុំវិញផ្ទះទំនេរក៍ដោយ តែបច្ចប្បន្នផ្ទៃដីទំនេរ​ទាំងអស់នោះ​ បានប្រែក្លាយទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត​ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។ ខាងសហគមន៍មានជ័យ​ គឺជាអ្នកសិក្សារកទីផ្សារ​ និងដឹកជញ្ជូនយកទៅលក់ទីផ្សារនៅភ្នំពេញ​ដោយខ្លួនឯង ជូនប្រជាកសិករក្នុងតម្រូវការទីផ្សារ​ ហើយបានបង្ហាញបច្ចេកទេសដាំដុះ​ និងថែរទាំក្នុងសុវត្ថិភាពអ្នកបរិភោគប្រើមានគុណភាព​ ដោយមិនប៉ះពាល់ដល់សុខភាពឡើយ។

​ ក្នុង​នោះដែរលោក​​ អភិបាលខេត្ត​ បានជំរុញដល់ប្រជាកសិករក្នុងសហគមន៍​ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត​ ក្នុងការពង្រីកការដាំដុះនូវតម្រូវការទីផ្សារដូចជា​ ស្លឹកគ្រៃ​ ហើយយើងត្រូវធានារនូវគុណភាព​ និងមិនត្រូវសម្លាប់ទីផ្សារខ្លួនឯងនោះទេ​។ ឯកឧត្ដម​បានបន្ថែមទៀតថា​ សូមកោតសសើរដល់សហគមន៍ដែលបានចូលរួមការងារសង្គម​ ដូចយកថវិការមកជួសជុលក្នុងមូលដ្ឋានផ្លូវថ្នល់​ ក្នុងការដឹកនាំជញ្ជូនកសិករផលទៅកាន់ទីផ្សារ​ និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។
ជាចុងបញ្ជប់​វេទិកា​នេះ​ លោកអភិបាលខេត្តកំពង់ចាម​ បានជួយឧបត្ថម្ភ​ថវិកា២លានរៀល ដល់សហគមន៍សំបូរមានជ័យ​ និងបានផ្តល់ជូនកសិករដែលបានចូលរួមក្នុងម្នាក់ទទួលបានថវិកា១ម៊ឺនរៀល​ ហើយក៍មានពិសារអាហារសាមគ្គី​ ផងដែរ។
សូម​បញ្ជាក់​ផងដែរថា៖ ស្លឹកគ្រៃ​ នាំចេញ​ក្នុង​មួយ​ថ្ងៃ​ ៣,៥តោន​ ល្ហុង​ នាំចេញ​ក្នុង​មួយ​ថ្ងៃ​ ២-៣​ តោន​ ចេក​ នាំចេញក្នុងមួយខែ​ ១០០០​ស្ទង​ សម្រាប់ផ្សារម៉ាក្រូ ឪឡឹក​ នាំចេញក្នុងមួយខែ​ ៥០០០ផ្លែ​ សម្រាប់​ផ្សារម៉ាក្រូ និង ម្នាស់​ នាំចេញក្នុងមួយខែ​ ៥០០ផ្លែ​ សម្រាប់​ផ្សារម៉ាក្រូ​ ៕

អត្ថបទដែលជាប់ទាក់ទង