ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៖មានតែអ្នករស់នៅតាមដងទន្លេទេ ដែលដឹងច្បាស់ពីស្ថានភាព រអិលបាក់ច្រាំងនៅវត្តក្ដីតាកុយ

163


​ ភ្នំពេញ៖លោកអភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា៖មានការលើកឡើងតាមបណ្តាញសង្គម និងប្រពន្ធ័ពត៌មានមួយចំនួនជុំវិញ ស្ថានភាពរអិលបាក់ដីនៅមុខវត្តក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅដោយ ទំលាក់ការទទួលខុសត្រូវទៅលើការបូមខ្សាច់ក្នុងទន្លេ។
​ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៥ខែតុលានេះលោកអភិបាលខណ្ឌច្បារអំពៅបានចុះ ទៅកាន់វត្តក្ដីតាកុយដោយសារស្ថានភាព នៅទីនោះរហូតមកដល់ម៉ោងនេះស្ថានភាព រអិលដីច្រាំងទន្លេមុខវត្តក្តីតាកុយ មាន ស្ថានភាពប្រសើរវិញហើយក្រោយ ពីអាជ្ញាធរខណ្ឌបានចាត់វិធានការដាក់បាវខ្សាច់ទប់ នៅចំណុចប៉ះពាល់ដីរអិលនេះដើម្បីទប់ស្កាត់ ការបាក់រអិលចូលទន្លបន្តទៀត។
ក្នុងនោះលោកចេង មុនីរា អភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា៖ស្ថានភាព នេះមិនមែនបាក់ច្រាំងទន្លេទេ គឺជាការរអិលដីដែលត្រូវព្រះសង្ឃចាក់ដីខ្សាច់ថ្មីពីលើដីចាស់ ហើយស្របពេលមានភ្លៀងធ្លាក់ខ្លាំងទឹកភ្លៀងក៏ហូរច្រោះពីក្រោមដី រួចក៏រអិលដីខ្សាច់ថ្មីនោះតែម្តង ដែលធ្វើឲ្យប៉ះពាល់ដល់ចេតីយ៏ចំនួន២ផងដែរ។
​ ជាមួយគ្នានោះលោកអភិបាលខណ្ឌបានឲ្យដឹងថា៖ មានតែអ្នករស់នៅតាមដងទន្លេទេទើបដឹងច្បាស់ពីស្ថានភាព នៃការបាក់ច្រាំងទន្លេ។ជាធម្មតាច្រាំងតែងបាក់នៅពេលទឹកឡើង និងពេលទឹកស្រកជារឿងធម្មជាតិ ដែលតែងកើតមានឡើងស្ទើរតែគ្រប់ទីកន្លែងតាមដងទន្លេ៕

អត្ថបទដែលជាប់ទាក់ទង