ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុ​ស្ស៊ី​នឹង​វាយប្រហារ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ណាមួយ​ ប្រសិនបើ​ពួក​គេ ​ផ្តល់​ទីតាំង​សម្រាប់​គ្រាប់​មី​ស៊ី​ល ​បំពាក់​ក្បាល​នុយក្លេអ៊ែរ​របស់អាមេរិក

127

កាលពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​ Vladimir​ Putin​ បាន​និយាយ​ថា​ រុ​ស្ស៊ី​នឹង​ត្រូវ​បង្ខំចិត្ត​វាយប្រហារ ​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ​ណាមួយ​ដែល​យល់ព្រម​ផ្តល់​ទីតាំង​សម្រាប់ ​គ្រាប់​មី​ស៊ី​ល​បំពាក់​ក្បាល​នុយក្លេអ៊ែរ ​របស់​អា​មេ​រិ​ក​ ដោយ​ទីក្រុង​ Washington​ បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ត្រូវ​ពិនិត្យ​អាវុធ​សម័យ​សង្គ្រាមត្រជាក់​ ។​ ដោយ​និយាយ​ទៅ​កាន់​ស​ន្និ​សីត​កាសែត​មួយ​ បន្ទាប់​ពី​ធ្វើ​កិច្ចចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​ Giuseppe​ Conte​ លោក​ Putin​ បាន​និយាយ​ លោក​ចង់​ធ្វើ​កិច្ច​ពិភាក្សា​ អំពី​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ ជា​គម្រោង​ដ៏​គ្រោះថ្នាក់​របស់​អា​មេ​រិ​ក​ ដែល​ដកខ្លួន​ចេញ ពី​សន្ធិសញ្ញា​ស្តី​ពី​កម្លាំង​ នុយក្លេអ៊ែរ​ រយៈ​ចម្ងាយ​មធ្យម​ (INF)​ ដោយ​ប្រធានាធិបតី​ Donald​ Trump​ ។​ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ជួប​ពិភាក្សា​គ្នា ​ក្នុង​ទី​ក្រុងប៉ារីស​ នា​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ៕

អត្ថបទដែលជាប់ទាក់ទង