ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌពោធិសែនជ័យដង្ហែរយកឋិនទានរស្មីមហាសាមគ្គី ប្រមូលមច្ច័យជាង៣០០ លានរៀលប្រគេនព្រះសង្ឃចំនួន២៨

105


ភ្នំពេញ៖គណៈអភិបាលខណ្ឌពោធិសែនជ័យ ដោយមានការចូលរួមពីសំណាក់ លោក ឃុន ហាំង និងលោកស្រី លោកម៉ប់ សារិន និងលោកស្រី លោក ក្រូច ផាន និងលោកស្រី លោកជាម ហ៊ីម និងលោកស្រី លោកហែម ដារិទ្ធិនិងលោកស្រី, ឧបាសក ហែម សារឿន និងភរិយា ,ព្រមទាំងមន្រ្តីរាជការជុំវិញសាលាខណ្ឌ ,សង្កាត់ទាំង១៣ និងសប្បុរសជនក្នុងមូលដ្ឋាន ជាច្រើនទៀត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានមូលមតិគ្នា ប្រារពពីធីបុណ្យកឋិនទានរស្មីមហាសាមគ្គី នាបរិវេណសាលាខណ្ឌពោធិ៍សែនជ័យ ប្រមូលបច្ច័យ បានជាង៣០០ លានរៀលវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស វត្តទាំងចំនួន២៨ ទូទាំងខណ្ឌពោធិ៍សែនជ័យដើម្បីរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីអារាមទាំងអស់ ឱ្យមានភាពរីកចំរើន ។

សំរាប់ថ្ងៃដំបូងនៃកម្មវិធីបុណ្យកឋិនទានរស្មីមហាសាមគ្គីនេះ បានដង្ហែរទៅប្រគេនព្រះសង្ឃ ចំនួ ៦ វត្ត ក្នុងនោះមាន៖ វត្តត្រពាំឈូក សង្កាត់សំរោងក្រោម , វត្តពោធិវ័ន សង្កាត់ស្នោរ , វត្តទួលសុភាឃួន សង្កាត់ចោមចៅទី៣ ,វត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ,វត្តកំបូល និង វត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដែលវត្តនិមួយៗ ក្រៅពី ត្រៃយ៍ចីវរ សំពត់សាដក់ និងគ្រឿងបរិក្ខាផ្សេងៗ ក៍ទទួលបានបច្ច័យសំរាប់សង្កត់ត្រៃយ៍ ចំនួន ៩លានរៀលផងដែរ ។ ដោយឡែក វត្តដទៃទៀត ដែលកាលបរិច្ឆេតបុណ្យ មិនចំថ្ងៃវេនទី ១ នេះ បានវេប្រគេនព្រះសង្ឃ តាមពុទ្ធានុញ្ញាតិ ដើម្បីចាត់ចែងក្រាលគ្រងតាមកម្មវិធីបុណ្យ រៀងៗខ្លួន តាមទំនាមទំលាប់ព្រះពុទ្ធសាសនា ។
អង្គកឋិនទាន ជាទានមួយដែលមានកាលកំណត់ច្បាស់លាស់ ក្នុងចន្លោះ២៩ថ្ងៃ គិតចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុង១ឆ្នាំ វត្ត១ធ្វើបានតែម្តងគត់ តែមិនកំណត់ថាមួយ ឬពីរកឋិននោះឡើយ ទោះប៉ុន្មានក៍អាចទទួលបានដែរ ឱ្យតែចូលក្នុងថ្ងៃតែមួយ ។ ហេតុដែលនាំឱ្យប្រជាពុទ្ធបរិស័ទ សំរេចបរិច្ចាគទ្រព្យធន ធ្វើបុណ្យកឋិន ដោយសារយល់ច្បាស់ពីហេតុផលចំនួន៤ ទី១ បុណ្យកឋិនទាន ជាទានដែលមានផល្លានិសង្ឃខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃដែលជាអ្នកក្រាលគ្រង ,ទី២ ជាការលើកទឹកចិត្តចំពោះព្រះសង្ឃ ដែលបានចំណាយពេល ៣ខែ ក្នុងការសិក្សារៀនសូត្រ ក្បួនច្បាប់ ធ៌មវិន័យ និងប្រតិបត្តិបានត្រឹមត្រូវតាមគន្លងពុទ្ធបញ្ញាតិ , ទី៣ ដោយហេតុ មានការជឿជាក់លើការកសាងសមិទ្ធផលនានាក្នុងទីអារាម មានការីកចំរើនជាបន្តបន្ទាប់ និងទី៤ ដោយហេតុថា អាយុសង្ខាមិនទៀង មានតែការសន្សំបុណ្យកុសលទុកពីជាតិនេះទេ ដែលអាចជួយរំដោះទុក្ខទោសចម្លងទៅជាតិក្រោយបាន៕

អត្ថបទដែលជាប់ទាក់ទង