ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ២៣ឆ្នាំមកនេះ តើមូលនិធិសុខាភិបាលសម្រាប់គ្រួសារក្រីក្រ សម្រេចបានលទ្ធផលយ៉ាងដូចម្ដេច?

123

 

ភ្នំពេញ ៖ មូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រ ចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយបន្តពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសនាឆ្នាំ២០១៥។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន១ ៣៦០កន្លែងកំពុងអនុវត្តមូលនិធិនេះ។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយកំណត់តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថាក្នុងចំណោមអ្នកទទួលសេវាសមធម៌នេះ ក្រុមកម្មករក្រៅប្រព័ន្ធ សមាជិកសមាគមម៉ូតូឌុប រ៉ឺម៉ក់ ស៊ីក្លូ និងកង់បី ជាដើម មានចំនួន៧៨ ៣០១នាក់ ប្រជាជនផ្ទុកមេរោគអេដ មានមានចំនួន ១៧ ៥៩៣នាក់ និងកម្មករនិយោជិកក្នុងវិស័យកំសាន្តទេសចរណ៍ក្រៅប្រព័ន្ធ មានប្រមាណ២ ៧៨១នាក់។

គួរកត់សម្គាល់ថានៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានគ្រួសារក្រីក្រដែលគាំពារដោយមូលនិធិសមធម៌សុខាភិបាល បានប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅសរុបចំនួន ១៤ ១៦៤ ១៣១ករណី ក្នុងនោះមានសំរាកពេទ្យសរុបចំនួន ៨១ ៤៦៥៦ករណី។ ដោយឡែកពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ មានពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ បានប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅចំនួន ១ ៧៦១ ៣៣៧ករណី ក្នុងនោះបានសំរាកព្យាបាលសរុបចំនួន ១៤ ៥៧០៨ករណី សំរាលកូលនៅមណ្ឌលសុខភាពមានចំនួន ១៥ ៦០៦នាក់ និងនៅមន្ទីរពេទ្យមាន ១៤ ២៧២នាក់៕

អត្ថបទដែលជាប់ទាក់ទង