ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកថ្មគោល ឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាព បង្កអនាធិបតេយ្យក្នុងមូលដ្ឋាន​យកមកអនុវត្តតាមផ្លូវច្បាប់

40
ភ្នំពេញ ៖

កាលពីថ្ងៃអង្គារ១០កើតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ខែ តុលាឆ្នាំ ២០២៣ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ ខេត្តបាត់ដំ បង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង បង្កអនាធិ បតេយ្យ និងកា-ប់បំផ្លាញទ្រព្យសម្បត្តិអ្នក​ដទៃជាបន្តបន្ទាប់រហូតចំនួន ០៥នាក់ ក្នុងភូមិសាស្រ្តរបស់ខ្លួនដោយ នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុកក្នុងនោះមាន៖
១-ឈ្មោះ ហាវ លីម៉ីញ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ភឿប មករា ភេទប្រុស អាយុ —ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ វុធ ម៉េង ហួរ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤-ឈ្មោះ ចិត្ត ចំរើន ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិក្រសាំង ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ណក់ សីហា ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិទំនាប ឃុំម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតបានសម្ភារៈ តាងកាំ-បិ-ត ខ្វែ-វដងឈើចំនួន០១ដើម និងម៉ូតូ០៤គ្រឿង។
ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣វេលាម៉ោង០៧ និង ៣០នាទី សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទទួ លពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះដារ៉ា គឹមហ៊ាង ភេទប្រុសអាយុ ១៦ ឆ្នាំរស់នៅភូមិប៉ោយយង់ ឃុំតា ពូង ស្រុកថ្មគោលបានប្តឹងចំពោះជនសង័្សយខាងលើដែលបានធ្វើសកម្មភាព កាប់ម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកហុងដាឃ្លិចពណ៌ស៊េរី២០២៣ពាក់ស្លាកលេខបាត់ដំបង1A-5648បណ្ដាលឱ្យ ខូចខាត(បែ-កក្បា-លម៉ូតូ និងស្តុបម៉ូតូខាងក្រោយ)កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២ ០២៣ នៅចំណុចក្រុមទី០២ ភូមិកសិ កម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់ហើយ៕
អត្ថបទដែលជាប់ទាក់ទង