សេង ស្រឿនប្រកាសសងសឹកជាមួយជើងខ្លាំងឈូក ឆៃ
ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៨តុលា អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងកខេត្តស្វាយរៀងប្រកាសប្រកួត សងសឹកជាមួយអ្នកប្រដាល់ថៃឈូក ឆៃ(ChhuokChhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
សេង ស្រឿនធ្លាប់សន្លប់ដោយសារអ្នកប្រដាល់ថៃរូបនេះ ម្ដងហើយៗការប្រកួតសងសឹកលើកនេះក៏មិនមែន
ជាការងារដែលស្រាលដែរព្រោះឈូក ឆៃគឺជាអ្នកប្រដាល់ដែលប្រើជង្គង់បាន អស្ចារ្យណាស់ ។មានអ្នកប្រដាល់កម្ពុជា មិនតិចនាក់ទេដែលចាញ់ ក្រោមថ្វីជង្គង់អ្នកប្រដាល់រូបនេះ ។
ឈូក ឆៃគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៤ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ដង ។ ចំពោះសេង ស្រឿន
វិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៥ដង ចាញ់១៥ដង ។ ជំនួបសងសឹកលើកនេះសេង ស្រឿនធ្វើបានសម្រេច
ឬអត់នោះមិនទាន់អាចនិយាយមុនបានឡើយ ។ជូនពរឲ្យសេង ស្រឿនធ្វើបានសម្រេចទៅចុះ ។
អេ រដ្ឋាក្លិបអេភូថងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃពែក អេម(Pek Em)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកទី១នេះទេ ។មិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណាៗឡើយ ឯរដ្ឋាវិញគេជាអ្នកខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះគេមានភាពអំណត់ខ្លាំងទៀតផង ។
រដ្ឋាមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៩ដង ចាញ់១៣ដងស្មើពិន្ទុ១ដង ។ចំពោះពែក អែមវិញនោះគេមានប្រវត្តិប្រកួតចំនួន៥៨ដងឈ្នះ៥២ដង ចាញ់៦ដង ។ការជួបគ្នាលើកដំបូងនេះមិនដឹងថា នរណាឈ្នះនរណាចាញ់នោះឡើយ ។
ធី តុងហ៊ីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងស្បែកខ្មៅណាសេ
(Naser)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
ណាសេគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកមកហើយដោយមានឈ្នះមានចាញ់ ។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ ហើយគេមានសមត្ថភាពប្រើជង្គង់ កែង និង ទាត់បានល្អ ។គេមានប្រវត្តិប្រកួតចំនួន៣២ដង ឈ្នះ២០ដង និងចាញ់១២ដង ។ចំពោះធី តុងហ៊ីវិញគេមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៨១ដង ចាញ់២០ដង ស្មើពិន្ទុ ៣ ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?