ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធចំពោះព័ត៌មាន គេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាល ចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋ

71

 

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានព័ត៌មានក្លែងក្លាយមួយ ត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ អាម៉េរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចំពោះព័ត៌មាននេះ ដោយចាត់ទុកថាជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចុចតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) របស់យើង ឬអាចជាមេរោគក៏ថាបាន៕

អត្ថបទដែលជាប់ទាក់ទង