ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលសង្កាត់លេខ១ ភូមិ៣ នៅក្រុងព្រះសីហនុ នឹងទទួលបានសមទ្ធផលផ្លូវបេតុងថ្មី ១ខ្សែទៀត នាពេលឆាប់ៗខាងមុខនេះ

42

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលសង្កាត់លេខ១បានរៀបចំ
កិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិសង្កាត់លេខ១ ឆ្នាំ២០២៣។ ក្នុងនោះសង្កាត់លេខ១៖ ផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង១៩៣ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងកិច្ចដំណើរការដេញថ្លៃនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ មានការចូលរួមដឹកនាំសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ លោកចៅសង្កាត់លេខ១ និងជាប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ដែលជាសមាជិកសមាជិការគណៈកម្មាលទ្ធកម្មសង្កាត និងមន្ត្រីគាំទ្របច្ចេកទេសខេត្ត ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដេញថ្លៃជាច្រើន។

ជាកិច្ចចាប់ផ្តើម លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានខិតខំប្រឹងប្រែងបន្ថែមទៀតពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺឯកឧត្តម គួច ចំរើន ជាក់ស្តែងតាមបណ្តាលឃុំ/សង្កាត់នៅក្នុងខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងឃុំ/សង្កាត់ ជាបន្តបន្ទាប់ ហើយក៏បានសម្រេចលទ្ធផលល្អជាហូរហែផងដែរ។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងកម្មពិធីដែលបានគ្រោងទុក ប្រកបដោយតម្លាភាព។ បន្ទាប់ពីប្រធានគណៈកម្មការលទ្ធកម្មបានប្រជុំសម្រេច និងប្រកាសលទ្ធផលនៃការដេញថ្លៃរួចមក ប្រធានក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នះ បានឡើងមានមតិប្ដេជ្ញាចិត្ត ក្នុងការអនុវត្តការសាងសង់ ឲ្យមានគុណភាពល្អ ត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស។

លោកនាយកទីចាត់ការបានមានមតិផ្ដាំផ្ញើ ដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងការអនុវត្តគម្រោងមូលនិធិសង្កាត់ទាំងពីរ ត្រូវយកចិត្តទុកដាក់សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង