ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត

49

 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅខ្នាយទី 26 ខែតុលាឆ្នាំ 2023 បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអនុវត្ត គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅ ស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផល ខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។ គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ ២០២៣ រួចមកហើយ ។

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្តអនុវត្តគម្រោងដដែលនៅរៀងរាល់ ថ្ងៃសុក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល ក្នុងរាជធានី-ខេត្ត ចំនួន៩ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន១០ ដែលមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈ ភីធីធីព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្តកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧត្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថានីយប្រេង ឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្តព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ ខេត្តក្រចេះ និងស្ថានីយ ប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ជាដើម។

សូមបងប្អូនប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារមិនទាន់មានកន្លែងលក់ដូរ ប្រសិនបើមានបំណង លក់នៅទីតាំងដែលត្រូវអនុវត្តគម្រោងខាងលើ សូមទាក់ទងមកក្រុមការងារក្រសួងពាណិជ្ជកម្ម ឬទាក់ទងទៅមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តគោលដៅខាងលើ។

“គាំទផលិតផលខ្មែរ គឺថរក្សាសេដ្ឋកិច្ចជាតិ” “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”៕

អត្ថបទដែលជាប់ទាក់ទង