ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងទ័ពមួកខៀវកម្ពុជាចំនួន៥២ នាក់ បានមកដល់កម្ពុជាវិញ បន្ទាប់ពីអង្គការសហប្រជា ជាតិប្រកាសដកកម្លាំងរក្សាសន្តិភាពចេញឱ្យអស់ពីប្រទេសម៉ាលីរហូតដល់ដំណាច់ឆ្នាំនេះ

154

ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅ ពេលថ្មីៗនេះបានបញ្ជាក់ថាប្រទេស ម៉ាលី ប្រាប់បេសកកម្មអង្គការសហប្រជាជាតិ MINUSMA ចំនួន៣៥ប្រទេស ដែលក្នុងនោះរួមមានទាំងកងកម្លាំងមួកខៀវរបស់កម្ពុជាផង ត្រូវដកចេញនូវកម្លាំងរក្សាសន្តិ ភាពជាងមួយម៉ឺននាក់ចេញពីប្រទេសម៉ាលីឱ្យអស់រហូត ដល់ដំណាច់ឆ្នាំនេះ។
កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាអង្គការ សហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុ ប្រទេសវិញ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយ សារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជាប្រមាណ២៦៩នាក់ កំពុងបំពេញបេសកកម្ម ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ការងារកំទេចគ្រឿងផ្ទុះនៅក្នុងប្រទេសម៉ាលី ។ កម្ពុជានាំមុខចំនួន ៥២រូបបានត្រឡប់មកដល់មាតុប្រទេសមុន ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតំបន់ផ្សេងៗទៀត នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។
គិតត្រឹមឆ្នាំ២០២៣នេះកម្ពុជាបាន បញ្ជូលកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្ម ចំនួន១១ ក្នុង ប្រទេស៩ មានជាអាទិ៍៖ សាធា រណរដ្ឋស៊ូដង់,ស៊ូដង់ ខាងត្បូង, ឆាដ,អាហ្វ្រិកណ្តាល ,លីបង់, ម៉ាលី,ស៊ីរី,សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ កងរាជអាវុធហត្ថ, មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង