ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញផ្តើមធ្វើបុណ្យកឋិនទានដង្ហែរទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័ បានទឹកប្រាក់ជាង២៥ម៉ឺនដុល្លារ

141

ភ្នំពេញ៖ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញបានមូលមតិគ្នាជាឯកច្ឆន្ទ័ ផ្តើមធ្វើអង្គកឋិនទានសាមគ្គី១ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័ ស្ថិកក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ដោយទទួលបានបច្ច័យចំនួនជាង២៥ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។

​ពាក់ព័ន្ធនឹងពិធីសាសនានេះ កាលពីរសៀលថ្ងៃទី២៥តុលា បានជួបជុំពុទ្ធបរិសទ្ធ័ បងប្អូនញាតិមិត្ត មន្ត្រីរាជការអ្នកផ្តើមបុណ្យដើម្បីប្រារព្វពិធីក្រុងពាលី និងនមស្ការព្រះរតនះត្រៃយ័ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត និងសំដែងធម៌ទេសនានៅក្នុងបរិវេណសាលារាជធានីភ្នំពេញដោយមានការចូលបច្ច័យទៅតាមកំលាំងសទ្ធា ជ្រះថ្លារៀងៗខ្លួននិងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការី ជនមានមាតា បិតាជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណ ក្ខន្ធវីរះយុទ្ធជន វីរះយុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិដែល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភា ពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា អង្គកឋិនទានដង្ហែរទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័នេះ បានបច្ច័យចំនួន២៥៩៨៧៥ដុល្លារដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។

    ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាសដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាថា៖ ពុទ្ធបរិសទ័នាំគ្នាធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទាន ថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។អាស្រ័យហេតុនេះ ទើបមានការសំគាល់ថា បើវត្តណាដែលដល់រដូវកាលកឋិនហើយ គ្មាននរណាហែអង្គកឋិនចូលទេ គឺជាវត្តមិនស្មើមុខនឹងវត្តដែលមិនបានទទួលអង្គកឋិនទាន។តាមពុទ្ធ បញ្ញាតិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំ ព្រះវស្សាអស់វរៈបីខែដោយបរិបូណ៏ ពុំមានដាច់កិច្ចចូលវស្សាព្រោះកន្លងវិន័យ ដោយប្រការណាមួយឡើយ។រីឯវត្តដែលពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ៕

អត្ថបទដែលជាប់ទាក់ទង