ឃាត់រថយន្ត២៣គ្រឿង បើកដោយជនជាតិចិន គ្មានប័ណ្ណនៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយកម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិនត្រឹមត្រូវ ដកហូតរថយន្តដែលគ្មានប័ណ្ណបើកបរចំនួន២៣គ្រឿង នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃព្រហស្បតិ៍ទី២៥ ខែតុលា ឆ្នាំ២០១៨ លើផ្លូវ២ធ្នូ ត្រង់ចំណុចកែងគុជអាស៊ី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តទាំង២៣គ្រឿងរួមមានៈ
១-រថយន្តម៉ាក HIGH LANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AJ-4505 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-3587 ។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2A-9951 ។
៤-រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-8220 ។
៥-រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ2B-1869 ។
៦-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-3452 ។
៧-រថយន្តម៉ាក HYUNDAI ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ2D-9809 ។
៨-រថយន្តម៉ាក TOYOTA AVANZA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-9463 ។
៩-រថយន្តម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-9988 ។
១០-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ2C-9828 ។
១១-រថយន្តម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AF-1686 ។
១២-រថយន្តម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ2A-5837 ។
១៣-រថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-9090 ។
១៤-រថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-9988 ។
១៥-រថយន្តម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-9313 ។
១៦-រថយន្តម៉ាក TUNRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-1101 ។
១៧-រថយន្តម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-2162 ។
១៨-រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-3152 ។
១៩-រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2B-1555 ។
២០-រថយន្តម៉ាក CAMERY ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2O-2211 ។
២១-រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-2552 ។
២២-រថយន្តម៉ាក PRUIS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2R-8137 ។
២៣-រថយន្តម៉ាក HIGH LANDER ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AV-6803 ។
លោកស្នងការរងបន្តថា រថយន្តទាំងអស់ បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន២៣គ្រឿង៕