ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋឆ្ងល់ថា ឧកញ៉ា​ គង់ ក្រឹង​ មិនមានមុខរបរច្បាស់លាស់ តែមានលុយច្រើនម្ល៉េះ ដើរបរិច្ចាគគ្រប់កន្លែង

92


ខេត្តក្រចេះ​ ៖​ ប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ក៏ដូចជាពលរដ្ឋ​ នៅក្នុងខេត្តក្រចេះ បាននិយាយកោតសរសើរ ចំពោះទង្វើ របស់លោកឧកញ៉ា គង់ ក្រឹង និងលោកស្រី ម៉ាន សារ៉ស់ ដែលតែងតែបរិច្ចាគឧបត្ថមថវិកាផ្ទាល់ខ្លួន ជួយដល់ការកសាង និងអភិវឌ្ឃន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម​ ជាដើម​ ។

ប៉ុន្តែប្រជាពលរដ្ឋនៅក្នុងស្រុកស្នួលបានសម្តែងនូវការងឿងឆ្ងល់ថា តើទ្រព្យសម្បត្តិបស់លោកឧកញ៉ា គង់ ក្រឹង និងលោកស្រី ម៉ាន សារ៉ស់ បានមកពីណា ហេតុអ្វីបានជាលុយទាំងនោះ ចាយនិងបរិច្ចាគមិនចេះអស់ តើពួកគាត់រកស៊ីអ្វីទៅបានជាមានទ្រព្យសម្បត្តិហូហៀដូចគេចាក់គរអ៊ីចឹង។​ ពលរដ្ឋ បានលើកឡើងជាចម្ងន់ថា តើលោកឧកញ៉ាមានមុខរបរអ្វី​ ឲ្យពិតប្រាកដនោះដែរ​ បានជាមានថវិការបើកឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអ្នកកាសែត ដល់ទៅរាប់រយស្ថាប័ន ដោយខ្លះគិតជាមួយអាទិត្យ​ និងខ្លះទៀតគិតជាខែទៀតផងនោះ? ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងថា លោកឧកញ៉ា គង់ ក្រឹង និងលោកស្រី ម៉ាន សារ៉ស់ មិនមានមុខពិតប្រាកដនោះទេ គឺគ្រាប់តែដឹកឈើលេងៗតែប៉ុណ្ណឹង គ្មានរកស៊ីអ្វីធំដុំនោះទេ។

តែចំណុចដែលពលរដ្ឋ លើកឡើងថា​ មិនសរសើមិនបាន​ ចំពោះលោកឧកញ៉ា គង់ ក្រឹង នោះគឺ លោកអាចយកផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីគីឡូម៉ែត្រលេខ៨៨ រហូតដល់ព្រំដែនវៀតណាម ដើម្បីកាងឲ្យឈ្មួញដឹកឈើគ្រប់ប្រភេទឆ្លងដែនយ៉ាងមានក្ដីសុខបំផុតនោះ ហើយលោកគ្រាន់តែជាអ្នកចាំដកតុងតែប៉ុណ្ណោះ ។

ជុំវិញបញ្ហានៃការកាងឲ្យក្រុមឈ្មួញដឹកឈើឆ្លងដែនទាំងនោះ​ មានគម្លាតសងខាងច្រកទ្វារអន្តរជាតិត្រពាំងស្រែ វ៉ាលឺ គឺចំងាយ៥០០ម៉ែត្រ ការដឹកជញ្ជូនឈើនោះ គឺមិនមានសមត្ថកិច្ចឬជំនាញណា​ មកពាក់ព័ន្ធឬប៉ះពាល់បានឡើយ មូលហេតុក្រុមឈ្មួញទាំងនោះ បានអះអាងថា ការដឹកជញ្ជូនឈើនេះ បានបង់ពន្ធជូនលោកឧកញ៉ារួចហើយ ។

ការធ្វើចរាចរឈើរបស់ពួកគេសព្វថ្ងៃនេះ បើគ្មានលោកឧកញ៉ាកាងឲ្យទេ គឺពុំអាចទៅរួចនោះឡើយ។​ ជាពិសេសការធ្វើចរាចរឈើឆ្លងដែននៅលើទឹកដីនៃខេត្តក្រចេះ ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃនេះ គឺតាមច្រករបៀង ចំណុចដេ១ ដេ២ និងដេ៣ យ៉ាងពិតប្រាកដណាស់។ ការធ្វើចរាចរឈើឆ្លងដែនរបស់ក្រុមឈ្មួញទាំងនេះ តើអាជ្ញាធរ​ សមត្ថកិច្ច​ និងជំនាញដែលពាក់ព័ន្ធ ទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ មានបានជ្រាបដែរឬទេ?​ ជុំវិញរឿងកាចោទប្រកាន់នេះ ពុំអាចទំនាក់ទំនងសុំការបកស្រាយពីលោកឧកញ៉ាបានទេ​ ៕

អត្ថបទដែលជាប់ទាក់ទង