ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

60

 

ភ្នំពេញ៖នៅព្រឹកថ្ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង ០៧មណ្ឌល នៅក្នងមូលដ្ឋានខណ្ឌដូនពេញ ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ក្នុងនោះមានមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ, មណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ, មណ្ឌលវិទ្យាល័យអនុវិទ្យាល័យចតុមុខ, មណ្ឌលបឋមសិក្សាចតុមុខ, មណ្ឌលវិទ្យាល័យវត្តកោះ, មណ្ឌលបឋមសិក្សាព្រះនរោត្តម និងមណ្ឌលបឋមសិក្សាកូលាបទី១ ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើនេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺ ថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង