ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកថ្ពង ល្បាតប្រទះឃើញជនសង្ស័យម្នាក់ អាម៉េកាំភ្លើងបាញ់ មកលើនគរបាល ប៉ុន្តែមិនផ្ទុះ តាមឃាត់ខ្លួនបាន

45

 

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានចុះធ្វើការ ល្បាតពេលយប់ក្នុងភូមិសាស្ត្រស្មុគស្មាញ ស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះបានអាម៉េកាំភ្លើង រួចហើយក៏បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ស្ថិតនៅចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បើយោងតាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង២៣និង២៥ យប់ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ស្រុកថ្ពងដែល ដឹកនាំផ្ទាល់ ដោយ លោកវរសេនីយ៍ឯក ហ៊ុន សុខហុនអធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង ដោយប្រើមធ្យោបាយម៉ូតូច្រើនគ្រឿងបានចុះល្បាតក្នុងភូមិសាស្ត្រ ឃុំយាអង្គ និងឃុំប្រាំបីមុម ពេលមកដល់ចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំលាំងបានឃើញមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះស្លៀកខោពណ៌ត្រេអុី អាវយឺតពណ៌ ត្រេអុី ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 លើផ្លូវលេខ៤៤បើកបរ ពីទិសខាងលិចទៅទិសខាងកើត ដោយមានដាក់កាំភ្លើងរុំក្រម៉ា បើកបរយ៉ាងលឿនឃើញកម្លាំងសមត្ថកិច្ចព្យាយាមរត់គេច។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងទៀតថា បន្ទាប់ពីមានបទបញ្ជា ណែនាំចង្អុលបង្ហាញរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការរងនគរបាលស្រុកថ្ពងបានដេញប្រផាប់ចាប់ប្រភីងដល់រហូតផ្លូវបំបែក ជនសង្ស័យបាន បើកម៉ូតូគេចចូលតាមផ្លូវបេតុងចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹកជនស្ស័យបានឈប់ម៉ូតូទាញកាំភ្លើង អាម៉េបញ្ចូលគ្រាប់លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ចមិនផ្ទះរួចអាម៉េបញ្ចូលគ្រាប់៤ដងបាញ់សំដៅមកសម្ថកិច្ចដដែលប៉ុន្តែមិនផ្ទះ រួចបោះកាំភ្លើងនោះចោលរួចជិះម៉ូតូត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី០៣ ចន្លោះគីឡូម៉ែត្រ ១០៨ -១០៩ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរសនោះបាន។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យ មានឈ្មោះ ប៉ុល សុីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងបានរួមមាន៖១-ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656។ ២-អាវុធ១ដើមម៉ាកអាការសេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់ ចំនួន១៧ គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកថ្ពង បានសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង