ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបញ្ជូនឃាតករជាកូនស្រីម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីឃាតកម្មទៅលើឪពុកបង្កើតរបស់ខ្លួន

90

 

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើស ឃាតកម្មទៅលើឪពុកបង្កើតរបស់ខ្លួន កាលពីថ្ងទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបុរី ម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមរំលឹកផងដែរថា កូនស្រីម្នាក់ខឹងម្ដាយឪពុកមិនអោយចេញក្រៅផ្ទះទាញ កាំបិតព្យាយាមចាក់សម្លាប់ឪពុកជាច្រើនកាំបិតនិងម្តាយរងរបួសធ្ងន់ ភ្លាមៗបានបញ្ជូនឪពុក ម្តាយ ទៅកាន់មន្ទីរពេទ្យ តែជាអកុសល់ឪពុកត្រូវបានស្លាប់។ ក្រោយកើតហេតុ កូនស្រីត្រូវបានចាប់ខ្លួនភ្លាមៗ ខណៈដែលជនសង្ស័យរត់ទៅពួនសង្ងំក្នុងផ្ទះអ្នកជិតខាង ថែមទាំងគំរាមអ្នកជិតខាងទៀត។ ករណីនេះកើតឡើងនៅបុរីម៉នដានី គំរោងទី១០ នាវេលាម៉ោង ៧យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ ជាឳពុក ដែលបាត់បង់ជីវិត ឈ្មោះ លៀង ម៉េងលាភ អាយុ ៦០ឆ្នាំ មុខរបរ មន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ ឈ្មោះ ឈន មួយហេង អាយុ ៥៩ឆ្នាំ មុខរបប មេផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ , នាងមានជំងឺសសៃប្រសាទ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូន។ មុនពេលកើតហេតុជនសង្ស័យ ជាកូន បានទារចេញពីក្នុងផ្ទះ តែម្ដាយបានឃាត់ កូននៅតែទារចេញ ឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូនស្ទុះទៅយកកាំបិត ចាក់មកលើឪពុកម្តាយ ជាច្រើនកាំបិត បណ្តាលអោយឪពុកស្លាប់ ចំណែកម្តាយរបួសធ្ងន់ ៕

អត្ថបទដែលជាប់ទាក់ទង