ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធីជួបភេច អារុណ

130

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២៨តុលា អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សត្រូវ តស៊ូជាមួយអ្នកប្រដាល់ថៃភេច អារុណ(Pheach Arun) ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឆ្លងកាត់បាន២ប្រកួតដូចគ្នា តែ៣ប្រកួតរបស់រិទ្ធីចាញ់ទាំង២ប្រកួត ចំពោះ២ប្រកួតរបស់ភេច អារុណមិនត្រឹមតែឈ្នះទាំង២ប្រកួតនោះទេ តែគឺឈ្នះដោយវាយគូប្រកួតឲ្យសន្លប់ ។នៅក្នុងការប្រកួតទី៣នេះអារុណកាន់តែត្រូវការឈ្នះ ថែមទៀតព្រោះគេត្រូវការឈរនៅកំពូល តារាងរបស់ពូលBទើបគេមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។ចំពោះរិទ្ធីពេលនេះគេមិនទាន់ស្គាល់ឈ្នះនៅឡើយ គេត្រូវការឈ្នះព្រោះគេក៏ត្រូវការប្រជែង យកកៅអីនៅវគ្គផ្ដាច់ព្រ័ត្រដែរ ។

​អារុណមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៨២ដង និងចាញ់១០ដង ។ចំពោះពុទ្ធ ឆាយរិទ្ធីវិញគេមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៣ដង ចាញ់២៤ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។នៅក្នុងការប្រកួតលើកទី៣នេះនរណាឈ្នះ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យត្រូវតស៊ូ ជាមួយអ្នកប្រដាល់ថៃកៅ អាហ៍(Kao Ah) ។

សុខរ៉ា២ប្រកួតរបស់គេក៏ជួបបរាជ័យទាំងត២ប្រកួតដែរក្នុងខណៈដែល២ប្រកួតរបស់កៅ អាហ៍ឈ្នះមួយប្រកួត និងចាញ់ ១ប្រកួតនោះ ។ការប្រកួតនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេកៅ អាហ៍វ័យនៅក្មេងតែមានស្នៀតវ៉ៃល្អគេវ៉ៃមិន ប្រើកម្លាំងខ្ជះខ្ជាយឡើយ ។ចំពោះសុខរ៉ាគេចូលចិត្តបំពាន លើគូប្រកួតនិងប្រើប្រាស់កម្លាំងទាំងកម្រោល ។

​សុខរ៉ាមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥២ដង ចាញ់៩ដង ស្មើពិន្ទុ១ដងនិងវាយគូប្រកួតឲ្យសន្លប់២០ដង ។

ចំពោះកៅ អាហ៍គេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្ នះ៥៤ដង និងចាញ់១០ដង ។អ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង