ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជបន្ទូល ព្រះមហាក្សត្រ រំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ

54

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបទី៧០ និងទិវាថ្ងៃបង្កើតកងយោធពល ខេមរភូមិន្ទ។

ពិធីបុណ្យឯករាជ្យជាតិនាឆ្នាំនេះ បានប្រារព្ធធ្វើឡើង យ៉ាងមហោឡារិក អធិកអធមជាទីបំផុត។ បន្ទាប់ពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លេីត្បូង ស្តេចយាងប្រទានភ្លើងជ័យ នៅបរិវេណវិមានឯករាជ្យរួចហើយ ព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីមេទ្ទិញមហាជន នៅមុខព្រះបរមរាជវំាង បន្តទៀត។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបកំណើតកងយោធពលខេមរភូមិន្ទ លើកទី៧០ មានព្រះរាជវត្តមាន និងវត្តមានចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូល រំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមបារាំង។

ជាមួយគ្នានេះ ព្រះអង្គបានបង្ហាញការពេញទឹកព្រះទ័យចំពោះព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំរួមគ្នាបម្រើប្រទេសជាតិ។ ជាពិសេសព្រះអង្គ បានបង្ហាញការពេញព្រះទ័យចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងការបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវភាពរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជានុរាស្រ្តទូទំាងព្រះនគរ។

បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។ ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ”ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ “ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់ រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯក៍រាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។ នៅពេលនោះដោយឃើញថាខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជា មួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិង សមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ ។
ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ ដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ ឡើយ ។ ដូច្នេះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើង មានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌ ។
បន្ទាប់ពីបានទទួលឯករាជ្យពេញលេញ ប្រជាជាតិកម្ពុជាមានឱកាសកសាងមាតុភូមិ ដោយផ្ទាល់ ។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្ថាបនា សង្គមរាស្ត្រនិយម បំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវបូរណភាពទឹកដី និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ព្រះរាជាណាច់ក្រ កម្ពុជាទទួលបាននូវកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ។ បណ្តាប្រទេសជាមិត្តបានចាត់ទុក ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសអព្យាក្រឹត ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ។
សមិទ្ធផលនានាជាច្រើនត្រូវបានកសាងឡើង និងបានប្រារព្ធព្រះរាជពិធីសម្ពោធជាបន្ត បន្ទាប់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់នៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។ អាស្រ័យដោយ ស្នាព្រះហស្តដ៏ធំធេងនេះ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះបរមនាមព្រះអង្គថា ព្រះមហាវីរបុរស ជាតិ – ព្រះបិតាឯករាជ្យជាតិ – ព្រះបិតាការពារជាតិ – ព្រះបិតាសិក្សាធិការជាតិ – ព្រះបិតា សុខាភិបាលជាតិ – ព្រះបិតាកីឡាជាតិ – ព្រះបិតាស្ថាបនាជាតិ – ព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃប្រជាជាតិកម្ពុជា ។

ដើម្បីរំលឹកនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិ កម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការ ដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បី ឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង ។ នៅក្នុង ឱកាសនេះ យើងកំពុងប្រារព្ធទិវាខួបទី៧០ នៃបុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម និងកំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យ ដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុង ស្មារតីគោរព និងចងចាំជានិច្ច។ បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្ត កំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែម
ទៀត ។
ខ្ញុំសូមគោរពកោតសរសើរដោយស្មោះ ចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា, សម្ដេចម៍ហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី,សម្តេចអគ្គមហាសេនាបតីតេជោ ,សម្ដេច ចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្ដេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលបាន ប្រារព្ធពិធីរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជាយើង កំពុងមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេល ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា កំពុងតែចាប់ផ្តើមបំពេញភារកិច្ចដ៏ឧត្តម តាម តួនាទីរបស់ខ្លួនយ៉ាងសកម្ម ។
ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលព្រះអង្គនៅគង់ព្រះជន្ម និង សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រទានការសរសើរដ៏ស្មោះនូវគំនិតបញ្ញាញាណ ភាពច្នៃប្រឌិដ្ឋប្រកបដោយទេពកោសល្យរស់ រវើក និងបទពិសោធន៍ចាស់ទុំក្នុងការដឹកនាំគ្រប់គ្រងសង្គមជាតិ និងប្រជារាស្ត្ររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាប់តីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាប្រមុខដឹកនាំដ៏ភ្លឺស្វាង ជាទីគោរពស្រឡាញ់ដ៏ជ្រាល់ជ្រៅបំផុត ។
អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ ។

សុន្ទរកថាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែល ខ្ញុំ សូមអបអរសាទរ កោតសរសើរ និងគាំទ ហើយសូមចាត់ទុកថានេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។

រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ ថ្មីគួរឱ្យកោតសរសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មាន កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជា វិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង ។
នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។
តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់ យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានសុន្ទរកថាក្នុងអង្គមេទ្ទិញថា ប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិនិងបានធ្វើឱ្យកម្ពុជាស្មើមុខស្មើសិទ្ធិនៅលើឆាកអន្តរជាតិ។

ក្នុងនាមជាកុលបុត្រខ្មែរនិងជាអ្នកដឹកនាំជំនាន់ក្រោយ សម្តេចមហាបវរធិបតី បានប្តេជ្ញាយកអស់កម្លំាងកាយចិត្តដង្ហែតាមស្នាព្រហស្ថគំរូវីរភាពដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារថែរក្សាឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ នូវឯករាជ្យ សន្តិភាព អធិបតេយ្យជាតិនិងការអភិវឌ្ឍជានិរន្តរ៍នៃជាតិខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង