មានជនខិលខូចក្លែងបន្លំ ជាសម្ដេចតេជោ ហ៊ុន សែន តាមប្រព័ន្ធតេឡេក្រាម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញតេឡេក្រាម របស់ជនខិលខូច ដែលបានបន្លំធ្វើជាតេឡេក្រាម របស់សម្ដេចតេជោ។
តាមរយៈបណ្តាញសង្គម, សម្ដេចតេជោ បានបញ្ជាក់ថា៖ «សូមជូនជាព័ត៌មានបងប្អូនទាំងអស់ បានជ្រាបថា ពេលនេះមានជនខិលខូច កំពុងក្លែងបន្លំតេឡេក្រាមខ្ញុំ ដូចមានរូបរាងខាងក្រោមនេះ»៕