ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានដាក់លូប្រអប់ធំៗ២ខ្សែ ជិត៥០០ម៉ែត្រ ចាប់ពីចាប់ពីផ្លូវទន្លេសាបដល់ រង្វង់មូលព្រះព្រហ្មមុខបួន ស្ថាបនាបានប្រមាណ៧៥%

53

ភ្នំពេញ៖ ការដ្ឋានដាក់លូប្រអប់ ធំៗ ចំនួន២ខ្សែ ប្រវែងជាង ៤៥០ម៉ែត្រ ចាប់ពីចាប់ពីផ្លូវទន្លេសាប មកដល់កែងផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន ត្រូវមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនា សម្រេចបានប្រមាណ៧៥% ហើយ ដោយពេលនេះ ក្រុមការងារបាននិងកំពុងបន្តសកម្មភាពការងារឆ្ពោះទៅផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វា។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖ការដ្ឋានដាក់លូប្រអប់ធំៗ ២ខ្សែខាងលើនេះ ម្ចាស់គម្រោង គឺក្រុមហ៊ុនវិនិយោគទន់អនិជន OCIC ដោយក្នុងមួយខ្សែៗសម្រេចបាន៧៥% ហើយ។

  មន្ត្រីរដដែលបានអោយដឹងទៀតថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការងារ គម្រោងលូប្រអប់ទាំង២ខ្សែប្រវែងជាង ៩០០ម៉ែត្រចាប់ពីផ្លូវទន្លេសាប មកកែងនឹងផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន មានទទឹង ៤ម៉ែត្រ៤០សង់ទីម៉ែត្រ ជាយុទ្ធសាស្រ្តរំដោះទឹកភ្លៀង មហាវិថី OCIC, វិថីបឹងពោធ៍, ផ្លូវជាតិលេខ៦A , វិថីកែវ ចិន្ថា , វិថីទន្លេសាប តំបន់រង្វង់មូលព្រះព្រហ្មមុខបួន និងជាពិសេស តំបន់ទីក្រុងរណបជ្រោយចង្វារ
  មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា៖ ក្រោយការដ្ឋាននេះបានបញ្ចប់ ក្រុមការងារនឹងបន្ត ចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាពនិងសោភ័ន្ធភាព សម្រាប់ចរាចរណ៍
   មន្ត្រីរដ្ឋបាលរាជធានីក៏បានសំណូមពរអោយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន រង្វង់មូលព្រះព្រហ្មមុខបួននេះ មេត្តាយោគយល់ ខណៈការដ្ឋានបានបិទ មហាវិថី OCIC មួយផ្នែក និងសូមចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវទន្លេសាប មហាវិថី OCIC ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយផ្លូវទាំងនេះ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជុំវិញរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរ

 

 

អត្ថបទដែលជាប់ទាក់ទង