សមត្ថកិច្ចនគរបាលបង្រ្កាបមុខសញ្ញា គប់កញ្ចក់រថយន្ត នៅក្រុងឧដុង្គម៉ែជ័យ បាន០២នាក់ បញ្ជូនទៅតុលាការ
កំពង់ស្ពឺ៖ យោងបណ្តឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែ ថាមានជនមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយទទួលបណ្ដឹងលោកវរសេនីយ៍ទោ ជុន សូឃួន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ ដឹកនាំកំលាំងធ្វើការស្រាវជ្រាវ និងស្នេីសុំយោបល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីសហការជាមួយជំនាញ ធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាជាជនសង្ស័យបានគប់រថយន្ត ចំនួន០២នាក់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់មាន
១/ឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ) ២/ឈ្មោះ វុិន សុភ័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)
ជនសង្ស័យទាំងពីរនាក់បានឆ្លើយថានៅយប់ថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហម (គ្មានផ្លាកលេខ) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែនិងបានយកដុំឥដ្ឋចោលទៅលេីរថយន្ដមួយគ្រឿងមិនចាំម៉ាករួចជិះម៉ូតូគេចខ្លួនតែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕