ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធ​ លោក ជាម ចន្ទនី

120

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាតំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធលោក ជាម ចន្ទនី អតីតតំណាងរាស្រ្ត អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលមរណភាព នៅវេលាម៉ោង ៤ និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែ​តុលា នាគេហដ្ឋានរបស់លោកផ្ទាល់ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមរំលឹកថា លោក ជាម ច័ន្ទនី ជាអតីតអ្នកតំណាងរាស្រ្ត របស់បក្សប្រឆាំងចំនួន ៤អាណតិ្តមកហើយ តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ ។
លោកជាអតីតអ្នកទោស នយោបាយជិត២ឆ្នាំ ក្នុងអំឡុងដើមទសវត្សន៍ ២០០០ ។ ជានាយទាហានជើងគោក នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជើងអាកាស ក្នុងកងពលពិសេស កងទ័ពឆ័ត្រយោង៩១១ រហូតឆ្នាំ១៩៩៦ ។ ជាអតីតនិស្សិតសិក្សានៅជំរំជាយដែន និងជាអតីតនាយ ទាហានតស៊ូនៃចលនារណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ គឺចលនាកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតា សឺន សាន និងលោក សក់ ស៊ុតសាខន ក្នុងទសវត្សឆ្នាំ៨០ និង៩០ ៕

អត្ថបទដែលជាប់ទាក់ទង