CNCប្រកាសបើកសង្វៀនថ្មីមួយបន្ថែមទៀត
ភ្នំពេញ:ស្ថាននីយ៍ទូរទស្សន៍ស៊ី អិន ស៊ី (CNC) បានប្រកាសបើកសង្វៀនថ្មីមួយដែលសង្វៀនថ្មីនេះត្រូវបានប្រ
សិទ្ធិនាមថា<សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិGronsan> ។
ថ្លែងនៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី២៦តុលាលោកហួរ រតនៈប្រធានផ្នែកលក់ និង ជាតំណាងស្ថាននីយ៍ទូរទស្សន៍ស៊ី អិន ស៊ីបានអះអាងថានឹងធ្វើឲ្យការប្រកួតមួយនេះប្រព្រឹត្តិឡើងដោយរលូននិងជក់ចិត្តដីអារម្មណ៍គ្រប់ការប្រកួតរាល់សប្ដាហ៍និងចប់ចុងចប់ដើម ។
សង្វៀនថ្មីនេះប្រកួតរៀងរាលល្ងាចថ្ងៃសុក្រចាប់ពីម៉ោង៥កន្លះល្ងាច ទៅហើយក្នុងមួយសប្ដាហ៍ៗមានការប្រកួតជា លក្ខណៈអន្តរជាតិចំនួន២គូដែលជាគូល្អៗ។សង្វៀននេះមិនតាន់បង្កើត ជាព្រឹត្តិការណ៍ដណ្ដើមខ្សេក្រវាត់ឡើយ តែជាការប្រកួតមិត្តភាពអន្តរជាតិ។លោកបន្តថាសង្វៀនសមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះកើតឡើង
ដោយសារការសហការគ្នារវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងGronsan ជាមួយស្ថាននីយ៍ទូរទស្សន៍ស៊ី អិន ស៊ី ព្រមទាំងក្រោមការគាំទ្រដ៏ពេញ ទំហ៊ឹងពីសំណាក់សហព័ន្ធប្រដាល់គុនខ្មែរ ។
លោកម៉ិល កាដូដែលជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ បានសន្យាថាសហព័ន្ធនឹងលើកទឹកចិត្តដល់ ក្លិបជាសមាជិកឲ្យបណ្ដុះបណ្ដាលកីឡាករវ័យក្មេងៗ មានសមត្ថភាពឲ្យបានកាន់តែច្រើន ព្រោះពេលនេះទីផ្សារប្រដាល់កាន់តែធំធេងហើយ ។ជាមួយគ្នានេះសម្រាប់សង្វៀនថ្មីនេះសហព័ន្ធ នឹងផ្ដល់កីឡាករល្អៗដើម្បីឲ្យការប្រកួតកាន់តែមានភាពទាក់ទាញបន្ថែមទៀត ។
សូមបញ្ជាក់ថានៅក្នុងសន្និសីទកាសែតនេះក៏មានការចូលរួមពីសំណាក់ លោកKim Jung Hwi ដែលជាអគ្គនាយកក្រុមហ៊ុនគីម ឡាយអេងដែលគ្រប់គ្រងលើភេសជ្ជGronsanដែរ ។