ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីតាំង ស៊ីនហុង ធ្វើដល់មេធាវី មកស្រែកយំក្នុងឡាយវីដេអូ សម្រក់ទឹកភ្នែក រឿងគេសង់រោងពិធី បិទផ្លូវមិនឲ្យរថយន្តរបស់គាត់ ចូលទៅផ្ទះ

103


ភ្នំពេញ ៖ លោកស្រីមេធាវី តាំង ស៊ីនហុង បានស្រែកយំសម្រក់ទឹកភ្នែកតាមរយៈការឡាយវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក ដោយខឹមសម្បាររឿងអ្នកមានអំណាចម្នាក់ ធ្វើរោងបុណ្យធ្វើបិទផ្លូវ ធ្វើឲ្យមេធាវីរូបនោះ ចូលផ្ទះរបស់ខ្លួន មិនបាន ដោយផ្លូវផ្ទះជាផ្លូវទាល់ ហើយផ្ទះរបស់គាត់នៅចុងក្រោយនៃផ្លូវទាល់ហ្នឹងតែម្ដង ហើយរឹតតែធ្វើឲ្យគាត់មានការឈឺចិត្តទៀតនោះ គឺគាត់បានធ្វើការប្តឹងទៅសង្កាត់ ខណ្ឌហើយតែគ្មានដំណោះស្រាយណាមួយសម្រាប់គាត់ឡើយ ជាហេតុធ្វើឲ្យគាត់ត្រូវចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១យប់ ទើបអាចចូលផ្ទះវិញបាន ជាមួយសមាជិកជាច្រើននាក់ផងដែរ កាលពី វេលាម៉ោង ៧ យប់ថ្ងៃទី២៥ ខែតុលា។

ករណីនេះ បានធ្វើឲ្យអ្នកស្រី Sinath Hun បានបញ្ចេញមតិផងដែរថា ខ្ញុំគិតថា មិនគួរយំដល់ម្លឹងៗទេ ពីព្រោះអ្នកភូមិផងរបងតែមួយ ម្ដងគេម្ដងយើងទេក្មួយអើយ វាមិនរាល់ថ្ងៃឯណា យូរៗបុណ្យការម្ដង តែអ្នកធ្វើទុកផ្លូវឲ្យគេដើរផង។

​លោក​ស្រី​ តាំង​ ស៊ីនហុង​ មាន អត្តលេខ​៩៦១​ ជា​មេធាវី​ពេញ​សិទ្ធិ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ លោក​ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បានប្រកាសថា ការ​សង់​រោង​បុណ្យ ​រោងពិធីផ្សេងៗ លើផ្លូវសាធារណៈ និងបិទ​ផ្លូវ​សាធារណៈ​ មិនត្រូវអនុញ្ញាតឲ្យសាងសង់ឡើយ ព្រោះប៉ះពាល់ដល់សណ្តាប់ធ្នាក់សាធារណៈ ជាពិសេសអ្នកដំណើរតាមផងផ្លូវផងដែរ ។

ក្នុងវីដេអូឡាយទាំងទឹកភ្នែកនេះដែរ លោកស្រី​មេធាវី​តាំង​ ស៊ីនហុង​ លើកឡើងទាំងឈឺចាប់ ដោយក្នុងនាមជាអ្នកច្បាប់ ចង់ការពារច្បាប់ឱ្យមានភាពរឹងមាំ តែលទ្ធផលខ្លួនត្រូវរងការរំលោភសិទ្ធិទាំងបែបនេះ ហើយក្នុងនោះដែរមេធាវី សម្ដែងការមិនពេញចិត្តជាខ្លាំងទៅលើ​លោក​ ហែម​ ដារិទ្ធិ​ អភិបាលខណ្ឌពោធិ៍សែនជ័យ និងចៅសង្កាត់កន្ទោក ។

ចំណែកប្រិយមិត្តក្នុងហ្វេសប៊ុក ជាច្រើន បានខំមិនថា មិនគួរឲ្យជឿសោះ បងស្រីម្នាក់ ជាមេធាវី ឈ្មោះ តាំង ស៊ីនហុង បានយំស្រែករកយុត្តិធម៌ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីមនុស្សមានអំណាចម្នាក់ បានធ្វើរោងបុណ្យធ្វើបិទផ្លូវចូលផ្ទះរបស់ខ្លួន ព្រោះតែផ្លូវផ្ទះរបស់ខ្លួនជាផ្លូវទាល់ តើឲ្យសង្ឃឹមអ្វីកើតទៅ ដោយគ្រាន់តែរឿងកំប៉ុកកំប៉ុកសោះ មេធាវីម្នាក់ស្រែកយំទៅហើយ ចុះទម្រាំរឿងក្តីធំប៉ុនមហាមេឃ នៅក្នុងតុលាការ តើមេធាវីស្រីរូបនោះស្រែកយំប៉ុនណាទៅ។ ឱលោកអើយ ធ្វើដល់មេធាវី ជាអ្នកចេះច្បាប់ ជាអ្នកកាន់ច្បាប់ពេញៗដៃ មកស្រែកយំរឿងគេបិទផ្លូវទៅវិញ។

ក្នុងរឿងនេះដែរ អ្នកស្រី MaDa HP’s Daughter ដែលជាភរិយារបស់លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ចេញនូវសារមួយថា ម្ដុំផ្ទះខ្ញុំកម្មវិធីរហូត បណ្ដាក់គ្នា សំខាន់ ខ្ញុំអត់ខ្វល់ បើគេរវល់ ខ្ញុំយកឡានទៅចតឲឆ្ងាយ ហើយដើរមកផ្ទះ គ្មានអ្នកណាថាមិនចេះរវល់នោះ ម្ដងគេ ម្ដងយើង គ្មានអ្នកណាទំនេរមានកម្មវិធីរាល់ថ្ងៃទេ។ ហឹមឬពួកគាត់ មានបញ្ហា ជាមួយគ្នា អ្វីផ្សេង។

ចំណែកគណនីហ្វេសប៊ុក ឈ្មោះ ណា ធា បានលើកឡើងដែរថា ពេលបុណ្យសពប៉ាបង​ បងដែលនៅជាប់ផ្ទះបង​ ចេញចូលឡានមិនបាន​ គាត់សុខជិះឡានតែមួយ​ ឲ្យប្តីជូនទៅធ្វើការ​ ហើយឡានប្តីគាត់យកទៅផ្ញើ​ បងថាចេញថ្លៃផ្ញើឲ្យគាត់​ គាត់មិនយកទេ​ គាត់ថាមានរវល់ម្នាក់ម្តង។

រីឯ គណនី Sreymach Chea ៖ គ្រាន់តែចតឡានឆ្ងាយពីផ្ទះបន្តិច ហើយដើរចូលផ្ទះចប់ហើយ​ ចាំបាត់អីគាត់ត្រូវក្រោកពីម៉ោង៤ព្រឹក ដល់១១យប់ បានចូលផ្ទះ​ ហើយបើគេធ្វើរោងមួយខែបួនដប់ដងមិនថាទេ​ ម្តងយើងម្តងគេទេកុំចង្អៀតចង្អល់ពេក។

ចំណែកអ្នកស្រី កែវ សុវណ្ណដា បានថ្លែងនូវសារជូនដល់មេធាវីពូកែស្រែកយំនោះថា ខ្លួនជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ជាទីពឹងពាក់ របស់អ្នកទន់ខ្សោយ គ្រាន់តែរឿងប៉ុណ្ណឹងយំស្រែក សង្ឃឹមអីទៅ អធ្យាស្រ័យ និងអត់អោនខ្លះទៅ ជាអ្នកជិតខាងនិង គ្នា មិនមែនរាល់ថ្ងៃណា ម្តងគេម្តងយើង !។

គណនី Vatey បានលើកឡើងផងដែរថា និយាយត្រង់ណា​ ប៉ះពាល់អ្វីសូមអធ្យាស្រ័យ
អ្នកគ្មានផ្ទះជាប់ផ្លូវ​ ហើយមិនចេះយោគយល់នឹង​ ប្រយ័ត្នងាប់ទៅ គេមិនឲ្យធ្វើរោងបុណ្យលើផ្លូវ​ តិចថាសូម្បីងាប់ក៏គ្មានសូម្បីដីធ្វើរោងបុណ្យ​ ធ្លាប់ឃើញទេ អ្នកខ្លះផ្ទះនៅជ្រៅ​ ខំលើកខ្លោងទ្វារោងបុណ្យ​ ឬការ​ យកមកដាក់លើផ្លូវ ដើម្បីឲ្យគេឃើញនោះ​ ចឹងគួរបើកចិត្តឲ្យទូលាយខ្លះទៅ មិនមែនរាល់ថ្ងៃទេ​ ខ្មែរតែមួយតើ ​បើមិនចេះស្រឡាញ់ខ្មែរដូចគ្នា​ តើឲ្យអ្នកណាមកស្រឡាញ់យើង។

គណនី Douen Sokun ៖ មិនកាន់ជើងម្ចាស់រោងបុណ្យ គេមិនមែនធ្វើរោង ជា​អចិន្ត្រៃយ៍​ឯណា ហេតុអីដល់ថ្នាក់យំស្រែកអ៊ីចឹង។
ចំណែកគណនីហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិថា ទំនងជាលោកស្រីមេធាវីរូបនោះ និងម្ចាស់រោងពិធីនោះ មានទំនាស់នឹងគ្នា ដូច្នេះទើបបានមិនត្រូវគ្នា រហូតដល់ថ្នាក់ឡាយវីដេអូ បញ្ចេញកំហឹងស្រែកយំបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង