ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានភ្លៀងពីតិចទៅច្រើន សូមបងប្អូនមានការប្រុងប្រយ័ត្ន

216

ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រកាសថា៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានភ្លៀងពីតិចទៅច្រើន សូមបងប្អូនមានការប្រុងប្រយ័ត្ន ។
១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។

២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖⁃សីតុណ្ហភាពអប្បបរមាពី ២៤-°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ⁃ មានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ លាយឡំនឹងផ្គររន្ទះ -នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,២៥ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង