ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះហាងលក់គ្រឿងបន្លាស់រថយន្ត ក្បែរស្ថានីយប្រេង PTT អង់តែនទួលគោក រងរបួសប៉ូលីសដែលចុះទៅជួយអន្តរាគមន៍ម្នាក់និងខូចខាតសម្ភារៈប្រមាណ៤០%

87

 

ភ្នំពេញ៖ ហាងលក់គ្រឿង តុបតែង រថយន្តមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យខូចខាតសម្ភារៈអស់មួយចំនួនធំ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ទើបភ្លើងបានរលត់។

  ហេតុការអាក្រក់នេះបានកើតឡើងកាល ពី វេលា ម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ នៅ ហាងលក់គ្រឿង តុបតែង រថយន្តយីហោ ស៊ាង ហាក់ តូបB24 ក្បែរ អង់តែន ទួលគោក ភូមិ ១៣ ស្ថិត ក្នុងសង្កាត់ បឹងកក់ ទី ១ ខណ្ឌទួលគោក។

   សាក្សីនៅកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុគេបានធុំក្លិន ឈ្ងៀម និងមានផ្សែងចេញមកពីខាងក្នុង ហាងលក់ គ្រឿង តុប តែងរថយន្ត យីហោ ស៊ាង ហាក់ តូប B24 ខាងលើ ដែលម្ចាស់បានបិទចាក់សោពីខាងក្រៅ ។ ហើយ ក៏ កើត មាន ការ ភ្ញាក់ ផ្អើល ដល់ប្រជាពលរដ្ឋ ដែល រស់ នៅ ក្បែរ ខាង នាំគ្នាចោមរោម មើល បន្ទាប់មកក៏ស្រាប់តែឃើញមាន អណ្ដាត ភ្លើង ចេញ មកពីក្នុងនោះ។ ភ្លាម ៗ នោះ ប្រជាពលរដ្ឋ ក៏បាន នាំគ្នាវាយបំបែកសោ និងគាស់ទ្វារហាងកើតហេតុ ហើយបាននាំគ្នាយក បំពង់ ពន្លត់ អគ្គិភ័យ មកបាញ់ ពន្លត់ អស់៨ទៅ៩បំពង់ តែដោយមិ នអាចគ្រប់គ្រងអណ្តាតភ្លើង ដែលកំពុងឆេះបាន ក៏បាន រាយការណ៍ ជូនសមត្ថកិច្ច មូល ដ្ឋាន និង រថយន្ត ពន្លត់ អោយ ចុះមកជួយអន្តរាគមន៍ ។

ក្រោយ មកក៏ឃើញមានរថយន្ត ពន្លត់ អគ្គិភ័យ របស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ មកចំនួន ១៦គ្រឿង រួចក៏បានធ្វើការ បាញ់ ទឹក ពន្លត់ អស់ ចំនួន ៧គ្រឿងទើបភ្លើងបានរលត់ទៅវិញ ។

    សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ករណី អគ្គិភ័យ ខាងលើ គឺមិនបណ្តាលអោយឆេះ រៀល ដាល ដល់តូបដែលនៅក្បែរខាងនោះទេ គឺគ្រាន់តែ ខូចខាត សម្ភារៈ សម្រាប់ លក់ ដែល នៅក្នុងហាង ខាងលើ អស់ប្រមាណ៤០ភាគរយប៉ុណ្ណោះ ក្នុងនោះមានដូចជា ធុងបាស់ អំពូល ភ្លើង រថយន្ត កម្រាល ពូក រថយន្ត និងសម្ភារៈមួយចំនួនទៀត។

   ក្នុងហេតុការណ៍នេះក៏បានធ្វើអោយកម្លាំងជំនាញពន្លត់អគ្គីភ័យ ម្នាក់រងរបួសរយៈជើង ខាងឆ្វេង ខណៈដែលកំពុង ប្រតិបត្តិការ បាញ់ ពន្លត់ ករណី ខាងលើ តែបានជាន់នឹងកញ្ចក់។

    ចំពោះករណីឆាបឆេះខាងលើនេះ សមត្ថកិច្ចប៉ូលីស បានសន្និដ្ឋាន ថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីប្រអប់ ព្រីភ្លើង នៅក្នុងហាងកើតហេតុខាងលើ ហើយបន្តរាលដាលឆាបឆេះជាអណ្តាតភ្លើងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង