ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយ ក្នុងពិធីអុំទូក នៅខេត្តស្វាយរៀង ក្រោមម្លប់សន្ដិភាព

41

ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានឹង ជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយ រៀង បានចូលរួមពិធីប្រណាំងទូក អ៊ុំ ទូកចែវ ៦៦ទូក ដែលមាន កីឡាករ.កីឡាការិនី ១៦៣១ នាក់ នៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅក្នុងពិធីអុំទូកនៅខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ ខណៈព្រឹត្តិការណ៍សប្បាយរីករាយ ទស្សនាស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម នឹង ការលក់ម្ហូបអាហារ ចំនួន២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ទូកដែលចូលរួមប្រណាំងមានចំនួន៦៦ទូក ក្នុងនោះមានទូកប្រពៃណី ខ្នាតអន្តរជាតិចំនួន ៥៦ទូក និងទូកក្តារបីសន្លឹកចំនួន១០ទូក ដែលមានកីឡាករចំណុះទូកសរុប១៦៣១នាក់ ប្រតិភូដឹកនាំទូក៥៧៩នាក់ នឹងចុងភៅ១៥នាក់។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រៅពីពិធីអុំទូក រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត ព្រមទាំងរៀបចំស្តង់ពិពណ៌ ការប្រគុំតន្ត្រីស្រុកស្រែ ការបណ្ដែតប្រទីប នឹង បាញ់កាំជ្រួចនៅ ពេលរាត្រីផងដែរ។
សម្តេចកិត្ត្តិសង្គហបណ្ឌិត ក៏បានរំលឹកថា ការ ប្រណាំងទូកនេះ គឺជាការបន្ដមរតក នៃការផ្តួច ផ្តើមគំនិតរបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីត អគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ បច្ចុប្បន្នពិធីនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម នឹង ការឧបត្ថម្ភពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេម រភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណបក្សខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវលោក លោកស្រី ក្រុមការងារ គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តស្វាយរៀង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនា កម្សាន្ត នឹង បង្ហាញឱ្យឃើញនូវការសាមគ្គី ភាព ឯកភាពដ៏រឹងមាំ នឹង ការរក្សាប្រពៃណី របស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់ ណាស់មកហើយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់។ ជាពិសេស កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យពិធី ប្រណាំងទូកដំណើរការបានទៅដោយរលូនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ នឹងរបៀបរៀប រយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ក្នុងពិធីប្រណាំងទូកនេះ ៕
ដោយ . សំរិត

អត្ថបទដែលជាប់ទាក់ទង