ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប

45

ខេត្តកែប ៖ នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលេីកទី១០ ជុំទី៣ រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកសមាជិកាគណ:កម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប ដេីម្បីវាយតម្លៃលេីវឌ្ឍនភាពនៃការរៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលេីដំណេីរការរៀបចំកម្មវិធីទាំងមូល ដេីម្បីធ្វេីយ៉ាងណាឲ្យការរៀបចំប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និត និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង