ករណី ហិង្សាដោយចេតនាមានស្ថាន ជនរង្ស័យម្នាក់យកកាំបិតផ្គាក់ផ្លែដែកកាប់ទៅលើជនរងគ្រោះ ព្រោះខឹងមានចោរលួចប្រេងម៉ាស៊ីនបូមទឹកនៅចំការ
កណ្តាល៖ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតហេតុថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុចដីចំការដាំបន្លែភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ម៉េង វ៉ាន់ឌីភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុក លើកដែក ខេត្ត កណ្ដាល។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះគង់ សុផាត ហៅសៅ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរធ្វើចំការមានទីលំនៅភូមិព្រែកបាក់ ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
វត្ថុតាងចាប់យក កាំបិតផ្គាក់ផ្លែដែកប្រវែង០,៤០cmដងធ្វើពីឬស្សីប្រវែង០,៨៨cmចំនួន០១ដើម(ជារបស់ជនសង្ស័យ)។ ចំពាមចំនួន០២ និងគ្រាប់ឃ្លីធំចំនួន១២គ្រាប់ គ្រាប់ឃ្លីតូច១០គ្រាប់ .គ្រាប់បាដាងកង់១០គ្រាប់ និងគ្រាប់ដែកកាត់ប្រវែង១ថ្នាំងដៃចំនួន២៥គ្រាប់(របស់ជនសង្ស័យ)។
សភាពនៃរឿងហេតុ: ហេតុដំបូងនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង២៣និង០០នាទីយប់ជនសង្ស័យឈ្មោះគង់ សុផាត ហៅសៅ បានចុះទៅយាមដីដាំបន្លែដោយកន្លងមកបានបាត់ប្រេងម៉ាស៊ីនបូមទឹកជាប្រចាំ ពេលមកដល់ដីចំការវេលាម៉ោងប្រហែល១១ជាងជនសង្ស័យបានចាំឃ្លាំមើល បន្តិចក្រោយជនរងគ្រោះបានដើរចូលមកដីចំការបន្លែរបស់ជនសង្ស័យ ពេលនោះជនសង្ស័យបានស្រែកសួរថា ពីណាគេដើរចូលមក ដោយមិនមានការឆ្លើយតប និង យកចំពាមបាញ់ចំនួន២គ្រាប់មកលើជនសង្ស័យបណ្ដាលអោយចំក្បាលតែមិនបែក ជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះបណ្ដាលអោយដាច់កជើងខាងឆ្វេងត្រឹមភ្នែកគោចេញពីគ្នា ស្រាប់តែឈ្មោះម៉េង វ៉ាន់ដេត(ជនរងគ្រោះ)បានយកចំពាមបាញ់ទៅលើជនសង្ស័យចំក្បាលខាងឆ្វេងបណ្ដាលបែក រួចមកបក្សពួកជនរងគ្រោះបានចេញមកព័ទ្ធហើយជនសង្ស័យក៏បានរត់ស្រែកថាចោរៗប្លន់អោយគេជួយឡើងមកភូមិបាត់។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកមន្ទីពេទ្យបង្អែកស្រុក និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃរាជធានីភ្នំពេញ រីឯ ជនសង្ស័យកំពុងព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកលើកដែកដោយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារនៅយាមនិងឃ្លាំមើលប្រចាំការនៅមន្ទីពេទ្យ៕