ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងព័ត៏មាន គាំទ្របន្តកិច្ចសហការរវាងក្រសួងព័ត៌មាន និងស្ថាប័នអប់រំIDP Education ក្នុងកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិសម្រាប់ឆ្នាំ២០២៤

32

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគណៈគ្រប់គ្រប់កម្មវិធី CamDEBATE ដឹកនាំដោយ កញ្ញា សុខេង បញ្ចនាថ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តការរវាងក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamD EBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ ២០២៤ ដែលបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយស្ថាប័នអប់រំ IDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោក លើសេវាកម្មប្រឹក្សាយោបល់ទៅសិក្សានៅបរទេស។

តាមការបញ្ជាក់របស់អ្នករៀបចំ បានឱ្យដឹងថា កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ បណ្តុះបណ្តាលនិងជម្រុញភាពក្លាហាន ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនងសម្រាប់សិស្សនិស្សិតទូទាំងប្រទេសចាប់ពីកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ។
ជើងឯក ឬជ័យលាភីនឹងទទួលបានទស្សនកិច្ចសិក្សាទៅចក្រភពអង់គ្លេសរយៈពេល២សប្តាហ៍ អាហារូបករណ៍សិក្សានៅសាលា ACE មួយឆ្នាំពេញ មេដាយ និងរង្វាន់ជាច្រើនទៀត។
កម្មវិធី CamDEBATE ជាកម្មវិធីពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ នឹងចាប់ទទួលពាក្យថ្ងៃទី០២ ខែមករា ២០២៤ មាន៥ វគ្គ មានវគ្គបណ្តុះបណ្តាល (training sessions) មុននឹងការប្រកួតវគ្គផ្តាច់ព្រ័តនៅ ខែឧសភា ២០២៤ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៏មាន បានបញ្ជាក់ពីការគាំទ្របន្តកិច្ចសហការរវាងក្រសួងព័ត៌មាន និងស្ថាប័នអប់រំ IDP Education ក្នុងការរៀបចំកម្មវិធី CamDEBATE ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ។ កិច្ចសហការកាលពីពេលកន្លងមក គឺក្រសួងព័ត៌មាន បានជួយផ្សព្វផ្សាយនូវកម្មវិធី CamDEBATE តាមរយៈវិទ្យុ និងទូរទស្សន៍ជាតិ ប្រពន្ធ័ផ្សព្វផ្សាយសង្គម ការធ្វើបទសម្ភាសន៍ជាមួយអ្នករៀបចំ ដើម្បីផ្សព្វផ្សាយមុនការរៀបចំកម្មវិធី ហើយធ្វើអោយយុវជនបានដឹង និងត្រៀមខ្លួនជាមុនសម្រាប់ចូលរួមប្រកួតអោយបានល្អ ។ ដើម្បីឱ្យ ដំណើរការកម្មវិធី CamDEBATE កាន់តែល្អ និងមានអ្នកគាំទ្រកាន់តែច្រើនជាងឆ្នាំមុនៗទៀតនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងបន្តជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ពិសេសគឺចាត់តាំង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានចំណេះជំនាញច្បាស់លាស់ ដើម្បីចូលរួមសហការជាមួយគណៈកម្មការរៀបចំកម្មវិធី ក្នុងការតម្រង់ទិសអោយចំគោលដៅតែម្តង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង