ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង ស្នើឲ្យកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក

35

 

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក
ដោយការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។

ឯកឧត្តមឃួង ស្រេង បានថ្លែងថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ លោក
ស្នើឲ្យកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយចាប់ពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឲ្យបានច្បាស់លាស់។
ស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ចំពោះទីតាំងសប្បាយភាពពិសេសប៊ៀកាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋ ។ ក្នុងនាមអាជ្ញាធរជាម៉ែជាឪប្រជាពលរដ្ឋ ត្រូវថ្លឹងថ្លែង ទាំងសងខាង។ អ្នកបើកប៊ៀកាឌិនបានធ្វើអោយចំណេញដល់ជាតិ តាមរយៈការផ្តល់ជូនការងារជូនប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។
អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបា បារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែម្រួលឬបង្វែរមនុស្សចេញ ជៀសវាងកុំអោយមានបញ្ហាមិនល្អកើតឡើង។

អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវ បែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរ័ក្ស និង អគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។
សូមឲ្យសហការគ្នាជាប្រព័ន្ធលើបញ្ហាចរាចរ ទាំងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីនិងកម្លាំងសមត្ថកិច្ចប៉ូលីស ដើម្បីកាត់បន្ថយការការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរ។
រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគុំតន្ត្រីដើម្បីអោយប្រជាពលរដ្ឋបាលជ្រាបជាដំណឹង ពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយ។
ជម្រុញឲ្យមានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប សម្រាប់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញនិងមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំអោយកំប្លោកនេះរំខានដល់ការប្រណាំងទូក។
-ត្រូវគិតគូរអោយបានម៉ត់ចត់បំផុត ចំពោះការប្រមូល ទុកដាក់សំរាម សំណល់រឹង នៅក្នុងពិធីនេះ ។ចំពោះការតុបតែងកែលម្អររាជធានីភ្នំពេញ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ។

តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង៣០ប្រទីព។
ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCICខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង