ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលប្រឡងបាក់ឌុប នៅភ្នំពេញ ខេត្តកណ្តាល ប្រកាសនៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា តាមបណ្តាខេត្តនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា

65

 

ភ្នំពេញ ៖ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តាខេត្តនានា នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានប្រកាសមុនថ្ងៃកំណត់ដោយសារដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់។

ក្រសួងនឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ឆ្នាំ២០២៣ ដោយបិទផ្សាយទៅតាមមណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ៕

អត្ថបទដែលជាប់ទាក់ទង