ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារសំខាន់ នឹងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្ដទី៧

31

 

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពី(ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ)ដែលមាន សមាជិកក្រុមប្រឹក្សាចូលរួម៩៤នាក់ មកពី ខេត្តកំពង់ស្ពឺ ខេត្ដកោះកុងនិងងរាជធានី ដោយរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត។

លោកម៉ប់ សារិន បានមានប្រសាសន៍ថា ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្តការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារសំខាន់នឹងចាំបាច់ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្ដទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។

គោលបំណង នៃការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាទាំង៩៤នាក់ មកពី រាជធានី នឹងខេត្ដ នាពេលនេះ នឹងប្រែក្លាយសមាគមជាតិ ជាមជ្ឈម ណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹ ក្សារាជធានី-ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ នឹង សម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធ ភាព នឹង ភាពសក្ដិសិទ្ធ។

ការងារបច្ចុប្បន្នក្រុមប្រឹក្សារាជធានីភ្នំពេញបានដាក់ ចេញជាគោលការណ៍ក្នុងការរៀបចំបែងចែក ភារកិច្ចជូនដល់សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញជា ៥ផែនឱ្យទទួលខុសត្រូវលើ ការងារប្រាស្រ័យ ទាក់ទង និង សហការជាមួយក្រុមប្រឹក្សាខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, ទីចាត់ការ-អង្គភាពនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ, វិស័យឯកជន, អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ហើយផែនទាំង០៥រួម ទាំងគណៈកម្មាធិការកាតព្វកិច្ចទាំង៣ និងការិយាល័យប្រជាពលរដ្ឋរបស់ ក្រុមប្រឹក្សាត្រូវបានធ្វើរបាយការណ៍ជូនក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ។

លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ នឹងជាអនុប្រធានអចិន្ត្រៃយ៍សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ដ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ នេះជាវគ្គបណ្តុះបណ្តាលលើកទី១ នៅកម្រងទី១ ដោយកំណត់យករាជធានីភ្នំពេញជាទីកន្លែងនៃការផ្ដល់វគ្គបណ្តុះបណ្តាល និងបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ច ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តតួនាទី ភារកិច្ច ក្នុងនាមជាសមាជិក សមាគមជាតិក្រុមប្រឹក្សារាជ ធានី-ខេត្ត ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធ សាស្ត្រ ៥ឆ្នាំដំណាក់កាលទី២(ឆ្នាំ២០១៩- ២០២៣) របស់សមាគមជាតិ ដោយក្នុងនោះ បានកំណត់យុទ្ធសាស្ត្រទី២(ការអភិវឌ្ឍសមត្ថភាព) គឺជាសេវាស្នូលដែលសមាគមជាតិត្រូវផ្ដល់ដល់សមាជិកសមាគម។ យុទ្ធសាស្ត្រទី២នេះមានគោលបំណងប្រែក្លាយសមាគមជាតិជា មជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព ដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងជាស្ថាប័នផ្តល់ជំនាញ តម្លៃវិជ្ជាជីវៈ អាកប្បកិរិយា និង លើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សា ដើម្បីដឹកនាំ និងសម្របសម្រួលក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងភាពសក្ដិសិទ្ធ។

សម្រាប់ឆ្នាំ២០២៣ សមាគមជាតិមានបំណងរៀបចំការបណ្តុះបណ្តាល តែមួយលើក សម្រាប់សមាជិក ក្រុមប្រឹក្សារាជធានី ខេត្តនៅតាមកម្រងនីមួយៗ ដោយជ្រើសរើសខេត្តណាមួយ នៃ កម្រងជាទីកន្លែងសម្រាប់ការបណ្តុះបណ្តាល។ ប៉ុន្តែដោយសារថវិការបស់សមាគមជាតិ ដែលបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំ០.៣% និងប្រាក់១ដុល្លារ២ដុល្លារ ដែលសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្នុងតំណែងបង់ក្នុងមួយខែៗ តែប្រមូលសរុបប្រចាំឆ្នាំមានកំណត់ ។ ដូច្នេះការបណ្តុះបណ្តាលត្រូវឡើង ចំនួនពីរលើក នៅតាមកម្រងនីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង