ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ ករណីហិង្សាធាក់ម៉ូតូឱ្យដួល និងវាយបណ្ដាលឱ្យរងរបួស

30

 

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូឱ្យដួល និងវាយបណ្ដាលឱ្យរងរបួស)។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ នៅចំណុចផ្លូវលេខ១១០ ភូមិ០៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ធាក់ ម៉ូតូឱ្យដួល និងវាយបណ្ដាលឱ្យរងរបួស)។

ជនសង្ស័យឈ្មោះ ស្រ៊ូ រិទ្ធីស័ក្ត ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១HH-១២០៤។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង